រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ក្រុមការងារខេត្តកំពត ចុះរៀបចំសណ្ដាប់ធ្នាប់តាមបណ្ដោយឆ្នេរព្រែកកំពត ចាប់ពីខាងលិចស្ពានថ្មកំពង់ទ្រៀក រហូតដល់ ទីស្នាក់ការកងទ័ពជើងទឹកមូលដ្ឋានសមុទ្រខេត្តកំពតកែប

  • 343
  • ដោយ savuth

នៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ដោយយោងតាមបទបញ្ជា របស់ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្ដម សេង សិរីបុត្រ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំក្រុមការងារចម្រុះថ្នាក់ខេត្ត រួមមាន ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត អភិបាលស្រុកទឹកឈូ មេឃុំជុំគ្រៀល មេភូមិ ចុះរៀបចំសណ្ដាប់ធ្នាប់តាមបណ្ដោយឆ្នេរព្រែកកំពត ចាប់ពីខាងលិចស្ពានថ្មកំពង់ទ្រៀក រហូតដល់ ទីស្នាក់ការកងទ័ពជើងទឹកមូលដ្ឋានសមុទ្រខេត្តកំពតកែប ស្ថិតនៅ ជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។ ក្នុងនោះក្រុមការងារ បានចុះពិនិត្យជាក់ស្តែង ដល់ទីតាំង សំណង់ដែលសាងសង់រំលោភលើចំណីព្រែក និងជូនដំណឹងដល់ ម្ចាស់សំណង់ដើម្បីធ្វើការរុះរើ ឲ្យបានមុនថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ជាកំហិត ។

អត្ថបទទាក់ទង