រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តកំពតចូលរួមគោរពវិញ្ញាណក្ខ័ន្ធ និងពិធីបូជាសពវីរៈកងទ័ព ព្រិន្ទបាលឯក មាស យ៉ា

  • 2
  • ដោយ savuth

នៅយប់ថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំគណៈប្រតិភូខេត្ត ចូលរួមដោយក្ដីគោរព និងក្ដុកក្ដួលបំផុត ក្នុងពិធីគោរពវិញ្ញាណក្ខ័ន្ធ និងពិធីបូជាសពវីរៈកងទ័ព ព្រិន្ទបាលឯក មាស យ៉ា។ ពិធីដ៏សោកសៅនេះត្រូវបានប្រារព្ធឡើងនៅ កងពល៣១ ស្ថិតក្នុងស្រុកជុំគីរី ខេត្តកំពត។

ព្រិន្ទបាលឯក មាស យ៉ា បានពលីជីវិតយ៉ាងអង់អាចក្លាហាននៅសមរភូមិជួរមុខ ទិសថ្មដា ក្នុងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងជន្មាយុ ៣៦ ឆ្នាំ។ វីរៈកងទ័ពរូបនេះបានបាត់បង់ជីវិតក្នុងពេលបំពេញបេសកកម្មដ៏ឧត្ដុង្គឧត្ដម ដើម្បីការពារ ដែនអធិបតេយ្យភាព និង បូរណភាពទឹកដី ពីសត្រូវឈ្លានពាន។

ការចូលរួមរបស់ឯកឧត្ដម ម៉ៅ ធនិន និង ឯកឧត្តម តាក ហាប់ ព្រមទាំងគណៈប្រតិភូខេត្តកំពត នាពេលនេះ គឺដើម្បីសម្តែងនូវ ការគោរពដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះការលះបង់ដ៏ធំធេងរបស់វីរៈយោធិនរូបនេះ ដែលបានបូជាជីវិតដើម្បីជាតិមាតុភូមិ និងដើម្បីបុព្វហេតុថែរក្សាសុខសន្តិភាពជូនប្រជាជនកម្ពុជា។

អត្ថបទទាក់ទង