
នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥ - ២០២៦ នៅសាលាវិទ្យាល័យមិត្តភាព កម្ពុជា-ជប៉ុន កំពតក្រុង ។
ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិការដល់វិទ្យាល័យមិត្តភាព កម្ពុជា-ជប៉ុន កំពតក្រុងចំនួន ៧លានរៀល និងសាលាបឋមសិក្សាកំពតក្រុង ចំនួន ៥លានរៀល ដើម្បីប្រើប្រាស់តាមតម្រូវការ រួមនឹងផ្លូវបេតុងក្នុងទីធ្លាសាលាបឋមសិក្សាកំពតក្រុងប្រមាណជាង ១០០ម៉ែត្រផងដែរ។ ជាមួយគ្នានេះ សម្រាប់លោកគ្រូ អ្នកគ្រូ ដែលបង្រៀននៅវិទ្យាល័យ និងសាលាបឋមសិក្សាចំនួន ១០៣ នាក់ ក្នុងម្នាក់ៗទទួលបានថវិការ ៥ម៉ឺនរៀល និងសារ៉ុងមួយ ៕
https://t.me/behdaungkampot ( រូបភាព )

















