រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត

  • 1
  • ដោយ savuth

នៅព្រឹកថ្ងៃទី៣​ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត នៅសាលសន្និសីទបូកគោសាលាខេត្តកំពត។
ក្នុងឱកាសនោះ​ ឯកឧត្តម​ អភិបាលខេត្តបានផ្តល់ទឹកសុទ្ធ ជូនដល់ ស្នងការនគរបាលខេត្ត និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ក្នុងមួយអង្គភាពចំនួន ១០០ កេស សម្រាប់ប្រើប្រាស់ក្នុងការរៀបចំថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក​ និងសំពះព្រះខែ​។

អត្ថបទទាក់ទង