រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក អ៊ួង ត្រេង មេឃុំត្រមែង ស្រុកឈូក

  • 224
  • ដោយ savuth

នារសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត រួមដំណើរដោយ លោកនាយករដ្ឋបាលខេត្ត លោកអភិបាលស្រុក និងអាជ្ញាធរមូលដ្ឋានជាច្រើនទៀត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក អ៊ួង ត្រេង មេឃុំត្រមែង ស្រុកឈូក ដែលបានទទួលមរណៈភាព កាលពីវេលាម៉ោង០៧ និហ៤៥នាទីព្រឹក ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ដោយរោគគាពាធ ក្នុងជន្មាយុ ៧៧ឆ្នាំ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន និងថ្នាក់ដឹកនាំទាំងអស់ បានចូលរួមសំដែងនូវសាមាណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព និងបានសំដែងការសោកស្ដាយចំពោះការបាត់បង់ លោក អ៊ួង ត្រេង មេឃុំត្រមែង ដែលត្រូវជាស្វាមី ជីតា ឪពុក ឪពុកក្មេក ហើយការបាត់បង់នេះទៀតសោត គឺជាការបាត់បង់យ៉ាងធំធេង នូវសហការីដ៏ល្អមួយដែលធ្លាប់បានតស៊ូ លះបង់កំលាំងកាយចិត្ត ក្នុងការងារបុព្វហេតុជាតិមាតុភូមិ ។ ម្យ៉ាងវិញទៀត ជាការបាត់បង់ស្វាមីនិងឪពុកប្រកបដោយព្រហ្មវិហារធម៌ជាទីស្រលាញ់ស្មើរជីវិត ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់គ្រួសារ ព្រមទាំងអប់រំណែនាំ ផ្ដល់ដំបូន្មានល្អៗធ្វើឲ្យកូនចៅក្លាយជាពលរដ្ឋល្អក្នុងសង្គម។

ដើម្បីចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត បានឧបត្ថម្ភ នូវអង្ករ ១០០គីឡូក្រាម ទឹកក្រូច ១០កេស មី១០ កេស ទឹកសុទ្ធ ១០កេស និងថវិការ ២លានរៀល ដើម្បីចូលរួមក្នុងការរៀបចំពិធីបុណ្យសព៕

អត្ថបទទាក់ទង