រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

​ឯកឧត្តម​ ម៉ៅ​ ធនិន​ អភិបាលនៃ​គណៈ​អភិបាល​ខេត្ត​កំពត​ ដោះស្រាយករណី​ចាក​ដី​ ដាក់​​លូរ​ ​រំលោភ​លើ​ដៃ​ព្រែក​ យក​ធ្វើ​ជា​កម្មសិទ្ធិ​​ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ពិបាក​ក្នុង​ការ​ចេញ​ទូក​នេសាទ​

  • 295
  • ដោយ savuth

នាល្ងាចថ្ងៃ​ទី​២០​ ខែ​ឧសភា​ ឆ្នាំ​២០២២​ នេះ​ បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​ខល​តាម​រយៈលេខ​ទូរស័ព្ទ​ ទៅ​ឯកឧត្តម​ ម៉ៅ​ ធនិន​ អភិបាលនៃ​គណៈ​អភិបាល​ខេត្ត​កំពត​ ចំពោះ​ករណី​ចាក​ដី​ ដាក់​​លូរ​ ​រំលោភ​លើ​ដៃ​ព្រែក​ យក​ធ្វើ​ជា​កម្មសិទ្ធិ​​ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ពិបាក​ក្នុង​ការ​ចេញ​ទូក​នេសាទ​ ។

បន្ទាប់​ពី​បាន​ដឹង​ដំណឹង​នេះ​ភ្លាម​ ឯកឧត្តម​ ក៏​បាន​ចុះ​ទៅ​ដល់​ទីតាំង​ជាក់ស្ដែង​ ដេីម្បី​សម្របសម្រួល​ដោះស្រាយ​ ជូន​ពលរដ្ឋ​វិញ​ ក្នុង​ការ​ចុះ​នោះ​ឯកឧត្ដម​ បាន​ឱ្យ​ជំនាញ​កាយ​ដី​ លូរ​ និង​បង្គន់​ ពី​កន្លែង​នោះ​ចេញ​ ហើយ​ចំពោះ​អ្នក​ចាក់​លុប​ដៃ​ព្រែក​នោះ​ បាន​ឱ្យ​ជំនាញ​ក៏​សាង​សំណុំរឿង​ទៅ​តាម​និតិវិធី​ច្បាប់​។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ភូមិ​ដូន​តោក សង្កាត់​ត្រេីយ​កោះ​ ក្រុង​កំពត​ បាន​សប្បាយ​រីករាយ​ចំពោះ​ចំណាត់​ការ​ភ្លាម​ៗ​របស់​ឯកឧត្ដម​ ម៉ៅ​ ធនិន​ ៕

អត្ថបទទាក់ទង