រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចុះពិនិត្យផ្លូវលំ ដែលកំពុងជួលជុលជូនប្រជាពលរដ្ឋ ចំនួន៣ខែ្ស ក្នុងស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាច

  • 216
  • ដោយ savuth

នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញចុះពិនិត្យផ្លូវលំ ដែលកំពុងជួលជុលជូនប្រជាពលរដ្ឋ ចំនួន៣ខែ្ស ក្នុងនោះរួមមាន ៖ ឃុំទូកមាសខាងលិច ចំនួន១ខ្សែ ប្រវែង២៣០០ម៉ែត្រ ឃុំស្តេចគង់ខាងលិច ចំនួន១ខ្សែ ប្រវែង៣៧៥០ម៉ែត្រ ស្ថិតក្នុងស្រុកបន្ទាយមាស និងផ្លូវលំ១ខ្សែទៀត ដែលកំពុងជួសជុលប្រវែង២០០០ម៉ែត្រ ស្ថិតក្នុងឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

អត្ថបទទាក់ទង