រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មារនី អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ១ឧសភា ក្រោមប្រធានបទ “សន្តិភាពសុខភាព និងសន្តិសុខការងារ” ក្នុងរោងចក្រពូចិន កម្ពុជា

  • 312
  • ដោយ savuth

ព្រឹកថ្ងៃអាទិត្យ ១កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មារនី អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ១ឧសភា ក្រោមប្រធានបទ "សន្តិភាពសុខភាព និងសន្តិសុខការងារ" ក្នុងរោងចក្រពូចិន កម្ពុជា ស្ថិតក្នុងភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

អញ្ជើញចូលរួមក្នុងឱកាសនោះរួមមាន ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមលោកជំទាវអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការ លោកមេបញ្ជាការកងកំលាំងគ្រប់ប្រភេទ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការសាលាខេត្ត លោក លោកស្រីអភិបាល អភិបាលរងស្រុក មន្ត្រីរាជការចំណុះសាលាស្រុកកំពង់ត្រាច លោកមេឃុំពាក់ព័ន្ធ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្ត ស្រុក និងឃុំ។

ក្នុងឱកាសនោះឯកឧត្តមបានដោះស្រាយនូវបញ្ហា និងសំណូមពររបស់បងប្អូនកម្មករ កម្មការនី ដើម្បីជាប្រយោជន៍សម្រាប់ពួកគាត់ ក្នុងការបំពេញការងារ ដោយអនុវត្តស្របតាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការទទួលយករវាងម្ចាស់រោងចក្រ និងកម្មករ ដោយសេចក្តីសប្បាយរីករាយ។ ឯកឧត្តមបានចែកជូនសារ៉ុងសម្រាប់កម្មការនីចំនួន២៣៦នាក់ ដែលមានផ្ទៃពោះក្នុងម្នាក់ចំនួន០២សារ៉ុង សម្រាប់ប្រើប្រាស់នៅពេលសម្រាលកូន។

សូមជម្រាបថា រោងចក្រពូចិន ខេមបូឌា ខូអិលធីឌី ជារោងចក្រផលិតស្បែកជើងសម្រាប់នាំចេញទៅទ្វីបអ៊ឺរ៉ុប និងសហរដ្ឋអាមេរិច ហើយកម្មករ កម្មការនីសរុបមានចំនួន៧.៥៦៩នាក់ ស្រីចំនួន៦.៣២១នាក់។

អត្ថបទទាក់ទង