រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ មហាកុដិ ស្ថិតក្នុងវត្តព្រៃតុម្ព

  • 359
  • ដោយ savuth

ព្រឹកថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត បានអមដំណើរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ មហាកុដិ ស្ថិតក្នុងវត្តព្រៃតុម្ព ភូមិព្រៃតុម្ព ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។

បានអញ្ជើញចូលរួមក្នុងពិធីនាព្រឹកនេះរួមមាន ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោកស្នងការ លោកមេបញ្ជាការកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក មន្ត្រីរាជការចំណុះសាលាខេត្តកំពត លោកមេឃុំ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត សម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តកំពត សមាគមរាជសីហ៍ យុវជនមូស្លីមកម្ពុជាខេត្តកំពត សមាគមសិស្សនិស្សិតបញ្ញាវ័ន្តក្មេងវត្តខេត្តកំពត យុវជនកាយារិទ្ធ យុវជនកាកបាទក្រហមកម្ពុជា យាយជី តាជី និងបងប្អូនប្រជាពលរដ្ឋចំណុះជើងវត្តយ៉ាងច្រើនកុះករ។

អត្ថបទទាក់ទង