រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត

  • 393
  • ដោយ savuth

ព្រឹកថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត។

បានអញ្ជើញចូលរួមនាព្រឹកនេះរួមមាន ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំងគ្រប់ប្រភេទ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធានអនុប្រធានអង្គភាព មន្ត្រីរាជការចំណុះសាលាខេត្ត លោក លោកស្រីអភិបាល អភិបាលរងស្រុក លោកមេឃុំ និងមន្ត្រីរាជការនៃសាលាស្រុកជុំគីរី។

មានប្រសាសន៍សំណេះសំណាលនាព្រឹកនេះ ឯកឧត្តម បណ្ឌិត បានពាំនាំមកនូវការផ្តាំផ្ញើសាកសួសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំងទ្វេតែងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងសម្តេចបានណែនាំដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋដោយមិនបណ្តោយឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយមិនមានអាហារទទួលទានឡើយ។

ក្នុងឱកាសនោះឯកឧត្តម បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដើម្បីធ្វើជាមេគ្រួសារ ក្នុងនាមជាអភិបាលខេត្ត និងក្នុងនាមជាកូន ជាបង ជាប្អូន ជាក្មួយ។ ឯកឧត្តមបានបញ្ជាក់ទៀតថា ក្នុងនាមគ្រួសារយើង សូមលោកយាយ លោកតា ពុក ម៉ែ បង ប្អូន កុំចាញ់នូវឧបាយកលរបស់ពួកអគតិមួយចំនួន ដែលតែងតែដើរសន្យាខ្យល់ និងក្នុងគោលបំណងបំបែកបំបាក់គ្រួសារយើង និងសុខសន្តិភាពដ៏មានតម្លៃ ដែលប្រទេសយើងមិនដែលបានជួបអស់រយៈកាលជាង៥០០រយឆ្នាំមកហើយ ហើយសន្តិភាពដែលមានតម្លៃនឹងមិនអាចកាត់ថ្លៃបាននេះ គឺដោយសារសម្តេចតេជោ យកជីវិតទៅប្តូរ ដូច្នេះសូមលោកយាយ លោកតា ពុក ម៉ែ បង ប្អូន ត្រូវចូលរួមថែរក្សាដើម្បីកូនចៅជំនាន់ក្រោយរបស់យើង។

ក្នុងឱកាសនោះ ឯកឧត្តម បាននាំមកនូវអំណោយជាសម្ភារៈ គ្រឿងឧបភោគ បរិភោគមួយចំនួន ជូនដល់លោកយាយ លោកតា បង ប្អូន ប្រជាពលរដ្ឋ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាលនាពេលខាងមុខនេះផងដែរ៕

អត្ថបទទាក់ទង