រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត ទទួលបដិសណ្ឋារកិច្ចជាមួយ ក្រុមសមាជិកគណៈប្រតិភូព្រឹទ្ធសភាប្រចាំភូមិភាគទី៥

  • 1.1ពាន់
  • ដោយ SokMean

(កំពត)៖ រសៀលថ្ងៃពុធ ទី១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ២០១៨ នៅសាលាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត ទទួលបដិសណ្ឋារកិច្ចជាមួយ ក្រុមសមាជិកគណៈប្រតិភូព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយ ឯកឧត្តមខៀវ មុត ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី ៥ និងគណៈប្រតិភូមិអមដំណើរ។


សូមបញ្ជាក់ថា៖ ការជួបពិភាក្សាការងារនេះ មានគោលបំណង ជួបបង្ហាញសមាសភាពក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៥ នីតិកាលទី៤ និងស្តាប់ពីចំណុចខ្លាំង ចំណុចខ្សោយ ការប្រឈម និងសំណូមពររបស់ថ្នាក់ដឹកនាំខេត្តកំពត។ ពិធីនេះមានការអញ្ជើញចូលរួមពី គណៈប្រតិភូព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និង ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត នាយករដ្ឋបាល អភិបាលក្រុង-ស្រុក ប្រធានសមាគមក្រុមប្រឹក្សា ឃុំ-សង្កាត់។

អត្ថបទទាក់ទង