រូបសំណាកនេះត្រូវបានសម្ពោធនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០០៧ មានពណ៏ខ្មៅផលិត ពីអាវុធជាតិផ្ទុះជាច្រើនប្រភេទ ដែលបានប្រមូលរយៈពេលពីរឆ្នាំពីប្រជាពលរដ្ឋ មន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធដោយអាជ្ញាធរខេត្ត ក្រោមការឩបត្ថម្ភពីរដ្ឋាភិបាលជប៉ុនហៅកាត់ថា( ចេសាក់) ។
ផ្ទះបុរាណរបស់លោកយាយ ប៊ុន រឿង បានកសាងឡើងនៅឆ្នាំ១៩២០ ធ្វើពីឈើ៣ប្រភេទ ដែលមានផ្នែកដំបូល និងសសរធ្វើពីឈើផ្ចឹក ហោណាំងធ្វើពីឈើកកោះ ផ្នែកខាងក្នុងផ្ទះធ្វើពីឈើបេង ក្នុងរជ្ជកាលកាលព្រះបាទ ស៊ីសុវត្ថិ ។ផ្ទះនេះសាងសង់ដោយលោកឧកញ៉ា នូ ពិនិត្យ ភីង និងភរិយា លោកស្រី យិ...
ល្អាងភ្នំក្រពើ គឺជារមណីយដ្ឋានទេសចរណ៍ដែលស្ថិតនៅប៉ែកខាងលិចខេត្ដបាត់ដំបងនៅក្នុង ភូមិក្រពើខាងត្បូង ខាងកើត និងក្រពើខាងជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ដោយមានចំងាយ ១៧.១៧ គ.ម ដោយគិតចាប់ពីសាលាខេត្ដ បាត់ដំបងរហូតទៅដល់ភ្នំក្រពើ យើងអាចធ្វើដំណើរទៅកាន់ ភ្នំនេះបានតាម...
ជារមណីយដ្ឋានធម្មជាតិស្ថិតនៅក្នុងភូមិដូង ឃុំឈើទាល ស្រុកបាណន់ វាមានចំងាយប្រមាណ ២៣ គ.ម ដោយគិតចាប់ពីសាលាខេត្ដបាត់ដំបងរហូតទៅដល់ល្អាងភ្នំរំសាយសក់។ ភ្ញៀវទេសចរណ៍អាចធ្វើដំណើរពីទីរូមខេត្ដ បាត់ដំបងតាមផ្លូវជាតិលេខ៥៧ ឆ្ពោះទៅទិសខាងត្បូងនៅលើផ្លូវទៅប្រាសាទបាណន់ដែ...
ភ្នំសំពៅ ជារមណីយដ្ឋានធម្មជាតិមួយស្ថិតនៅតាមដងផ្លូវ ជាតិលេខ៥៧ (អតីតផ្លូវជាតិលេខ១០) ស្ថិតក្នុងឃុំ ភ្នំសំពៅ ស្រុកបាណន់។ ភ្នំនេះមានកំពស់ប្រមាណ ១០០ ម៉ែត្រ កាំជណ្តើរឡើងចំនួន ១០៣០ កាំ មានចំងាយ ១២ គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង ។