រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងកំណើតកងយោពលខេមរភូមិន្ទ ឆ្នាំ២០១៨

  • 1.2ពាន់
  • ដោយ SokMean

(កំពត)៖ ព្រឹកថ្ងៃពុធ ទី១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម ជាវ តាយ អភិបាលនៃគណអភិបាលខេត្ត ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញអមដំណើរ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន តំណាងរាស្រ្ត និងជាប្រធានគណកម្មការទី១០នៃរដ្ឋសភានីតិកាលទី៦ ក្នុងពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងកំណើតកងយោធពលខេមរភូមិន្ទ នៅបរិវេណស្រះឈូក ស្ថិតក្នុងក្រុងកំពត ខេត្តកំពត ។

មានវត្តមានអញ្ជើញចូលរួមក្នុងអង្គពិធីរួមមាន៖ ឯកឧត្តម លោកជំទាវ អភិបាលនៃគណអភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជនទាំងបីប្រភេទ និងប្រជាពលរដ្ឋក្នុងខេត្តកំពត សរុបចំនួន ៤០០០នាក់។

អត្ថបទទាក់ទង