រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តកំពតអញ្ជើញផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដែលមានលក្ខណៈជាប្រព័ន្ធនៅភូមិបន្ទាយមាស ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស

  • 508
  • ដោយ savuth

ព្រឹកថ្ងៃព្រហ្បតិ៍ ៦រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដែលមានលក្ខណៈជាប្រព័ន្ធនៅភូមិបន្ទាយមាស ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

ក្នុងពិធីនាព្រឹកនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រីនាយកទីចាត់មការ ប្រធានអង្គភាពចំណុះសាលាខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក លោកអភិបាល អភិបាលរងស្រុក មន្ត្រីរាជការចំណុះសាលាស្រុកបន្ទាយមាស លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត សម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តកំពត និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

សូមជម្រាបថាដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្ត កំពត បានចាប់ផ្តើមអនុវត្តតាំងពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០០៣ សម្រេចបានចំនួន ៣៥៨ ភូមិ ស្មើនឹង ៧៣,៣៦% នៃចំនួនភូមិសរុប ៤៨៨ ភូមិ ប្រមូលទិន្នន័យសរុបបានចំនួន ៦០៧.៣៩២ ក្បាលដី ស្មើនឹង ៧៥,៩២% នៃក្បាលឌី ប៉ាន់ស្មានសរុប ៨០០.០០០ ក្បាលដី ចែកបណ្ណដល់ដៃប្រជាពលរដ្ឋក្នុងខេត្ត បានចំនួន ៥៣៧.៣៩៥បណ្ណ ស្មើនឹង ៦៧,១៧% នៃក្បាលដឺប៉ាន់ស្មានសរុប ៨០០.០០០ ក្បាលដី សរុបផ្ទៃដីទំហំ ១៥២.៨២២ ហិកតា ។

ដោយឡែកដំណើរការចុះបញ្ជីដីជាប្រព័ន្ធនៅស្រុកបន្ទាយមាសចាប់ផ្តើមដំណើរការពីឆ្នាំ២០០៩ គិតមកដល់បច្ចុប្បន្នមានរយៈពេល ១២ ឆ្នាំហើយ។ ស្រុកបន្ទាយមាសមានឃុំចំនួន១៥ ភូមិចំនួន៨៨ និងបានចុះបញ្ជីរួចចំនួន៦១ភូមិ (៦៩,៣%នៃ៨៨ភូមិ) ភូមិបន្ទាយមាស ជាភូមិទី៦២ ដែលបានកំណត់ប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ហើយមានក្បាលដីប៉ាន់ស្មានចំនួនប្រមាណ ១.១០០ ក្បាលដី។

អត្ថបទទាក់ទង