រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ម៉ៅ​ ធនិន​ អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ ហ៊ុន​ ចាន់​ធី​ ម៉ៅ​ ធនិន​ បានអញ្ជើញចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់​កំពង់​កណ្តាល​ ក្រុង​កំពត

  • 321
  • ដោយ savuth

នាព្រឹក​ថ្ងៃ​ពុធ​ ១៣កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧​ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ម៉ៅ​ ធនិន​ អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ ហ៊ុន​ ចាន់​ធី​ ម៉ៅ​ ធនិន​ បានអញ្ជើញចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់​កំពង់​កណ្តាល​ ក្រុង​កំពត​ បន្ទាប់​ពី​ឯកឧត្ដម​ និង​លោក​ជំទាវ​ ជួប​សំណេះសំណាល​ជាមួយ​ក្រុម​គ្រួសារ​ម៉ូតូ​ឌុប​ និង​តាក់ស៊ី​ ក្រុង​កំពត​ ព្រមទាំង​បេីក​ការដ្ឋាន​សាង​សង់​ផ្លូវ​បេតុង​ មួយ​ខ្សែ​ ក្នុង​សង្កាត់​ក្រាំង​អំពិល​រួចមក។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត​ ក៏បានជម្រុញដល់អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ ធ្វើការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ឱ្យទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត នៅតាមសាលាឃុំ សង្កាត់ដែលខ្លួនបានចុះឈ្មោះពីមុន​ ចំពោះក្មួយៗដែលគ្រប់អាយុបោះឆ្នោត សូមទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា៕

អត្ថបទទាក់ទង