រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយ សម្ភារៈមួយចំនួនដល់ក្រុមគ្រួសារសមាគមម៉ូតូឌុប ម៉ូតូកង់បី និងតាក់ស៊ី ចំនួន៤២៩នាក់

  • 246
  • ដោយ savuth

ព្រឹកថ្ងៃពុធ ១៣កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅពហុកីឡដ្ឋានខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយ សម្ភារៈមួយចំនួនដល់ក្រុមគ្រួសារសមាគមម៉ូតូឌុប ម៉ូតូកង់បី និងតាក់ស៊ី ចំនួន៤២៩នាក់ ក្នុងនោះអ្នករត់ម៉ូតូឌុបមានចំនួន២៥៨នាក់ អ្នករត់កង់បីមានចំនួន១២០នាក់ និងអ្នករត់តាក់ស៊ីមានចំនួន៥១នាក់។

ក្នុងពិធីនាព្រឹកនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការ មេបញ្ជាការកងកម្លាំងទាំងបីប្រភេទ លោក លោកស្រីប្រធានមន្ទីរជុំវិញខេត្ត លោកអភិបាលក្រុងកំពត លោក លោកស្រីនាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត និងសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តកំពត។

អំណោយចែកជូនក្រុមគ្រួសារសមាគមនម៉ូតូឌុប ម៉ូតូកង់បី និងតាក់ស៊ីក្នុងម្នាក់ៗទទួលបានអង្ករ២០គ.ក មី១កេះ ត្រីខ១យួរ ទឹកត្រី១យួរ អាវចំនួន១ ដោយឡែកអ្នករត់ម៉ូតូឌុបជាស្ត្រីចំនួន៨នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១០០ដុល្លាផងដែរ។

អត្ថបទទាក់ទង