រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញសំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករ កម្មការិនី នៅរោងចក្រឃីមីហ្គាមេន និងរោងចក្រជី អាយ អេ

  • 461
  • ដោយ savuth

ព្រឹកថ្ងៃពុធ ៦កើត ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញសំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករ កម្មការិនី នៅរោងចក្រឃីមីហ្គាមេន ដែលមានកម្មករ និយោជិតចំនួន ២.២៥៤នាក់ ស្រី១.៨៨៦នាក់ ក្នុងនោះអ្នកមានផ្ទៃពោះ៦៤នាក់ និងរោងចក្រជី អាយ អេ ដែលមានកម្មករសរុបចំនួន៤១៨នាក់ ស្រីចំនួន ៣២៧នាក់ ក្នុងនោះអ្នកមានផ្ទៃពោះ១០នាក់។

អញ្ជើញចូលរួមអមដំណើរក្នុងពិធីនេះរួមមានឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំងទាំងបីប្រភេទ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលនៃគណៈអភិបាលក្រុងកំពត លោកចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត និងសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តកំពត។
ក្នុងឱកាសនោះ ឯកឧត្តម បានចែកសម្ភារៈ និងថវិកាមួយចំនួនដល់ក្មួយៗកម្មការិនីដែលមានផ្ទៃពោះចំនួន៧៤នាក់ ដោយម្នាក់ៗទទួលបានសារ៉ុងចំនួន០៣ និងថវិកា១០ម៉ឺនរៀល។

សូមជម្រាបថា រោងចក្រឃីមីហ្គាមេន មានផ្ទៃដីសរុបចំនួន ១៦.០០០ម៉ែត្រការ៉េ អគារផលិតកម្មមានចំនួន០៤អគារ សកម្មភាពផលិត លីអូរ មានទីតាំងស្ថិតនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ សកម្មភាពនាំចេញទៅប្រទេសអូស្ត្រាលី បារាំង អេស្ប៉ាញ និងចក្រភពអង់គ្លេស។
ចំពោះរោងចក្រ ជី អាយ អេ មានផ្ទៃដីសរុប៤.៧០០ម៉ែត្រការ៉េ អគារផលិតកម្មមានចំនួន០២អគារ សកម្មភាពផលិត ផុងអាវយឺត មានទីតាំងស្ថិតនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ សកម្មភាពនាំចេញទៅរាជធានីភ្នំពេញ។

អត្ថបទទាក់ទង