រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

កិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារ ការរៀបចំលេខាធិការដ្ឋាន និងតម្រង់ទិសលើទម្រង់របាយការណ៍ដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ថ្នាក់ខេត្ត ក្រុង ស្រុក

  • 674
  • ដោយ savuth

ថ្ងៃ អង្គារ ១២ រោច ខែ អស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែ វិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពត បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារ ការរៀបចំលេខាធិការដ្ឋាន និងតម្រង់ទិសលើទម្រង់របាយការណ៍ដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ថ្នាក់ខេត្ត ក្រុង ស្រុក ក្រោមអធិបតីភាព ឯកឧត្តម រាជ សុភទ្ធ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន (ក.រ.ម) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អុឹង ឆាយ អភិបាលរងនៃគណៈអភិបាលខេត្តកំពតតំណាងឲ្យឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក្រុមការងារលេខាធិការដ្ឋាន រ.ក.ម ក្រុមលេខាធិការដ្ឋានថ្នាក់ខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមលេខាធិការដ្ឋានថ្នាក់ក្រុង ស្រុក សរុបប្រមាណជា ៨០នាក់ ។

កិច្ចប្រជុំផ្សព្វផ្សាយនាពេលនេះមានគោលបំណងសំខាន់៖
១. បង្ហាញពីលទ្ធផលការងារ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ដែលបានអនុវត្តនៅក្នុងឆ្នាំ ២០២០ កន្លងមក។
២. ណែនាំឲ្យស្គាល់ពីតួនាទី ភារកិច្ច របស់ក្រុមលេខាធិការដ្ឋាន ក.រ.ម ក្រុមលេខាធិការដ្ឋានថ្នាក់ខេត្ត ក្រុង ស្រុក ដែលជាសេនាធិការផ្ទាល់ដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានថ្នាក់ខេត្ត និងក្រុង ស្រុក ។
៣. បទបង្ហញពីទម្រង់របាយការណ៍របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ដើម្បីរៀបចំឲ្យមានការឯកភាពគ្នា ទូទាំង២៥ រាជធានី ខេត្ត ងាយស្រួលដល់ ក្រុមលេខាធិការដ្ឋាន ក.រ.ម បូកសរុបរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល ។

អត្ថបទទាក់ទង