រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម​ ម៉ៅ​ ធនិន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពត​ បាន​អញ្ជើញសម្របសម្រួល​ ដោះស្រាយ​បញ្ហា​ប្រឈម​ របស់​ពលរដ្ឋ​ក្នុង​វេទិកា​សាលា​ខេត្ត​កំពត

  • 582
  • ដោយ savuth

នាថ្ងៃ​ចន្ទ ៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី​២៥​ ខែ​តុលា​ ឆ្នាំ​២០២១​នេះ​ ឯកឧត្តម​ ម៉ៅ​ ធនិន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពត​ បាន​អញ្ជើញសម្របសម្រួល​ ដោះស្រាយ​បញ្ហា​ប្រឈម​ របស់​ពលរដ្ឋ​ក្នុង​វេទិកា​សាលា​ខេត្ត​កំពត​ និង​ទទួល​ស្ដាប់​ពាក្យ​បណ្តឹង​របស់​ពលរដ្ឋ​ដេីម្បី​លេីក​យក​មកដោះ​ស្រាយ​ពេល​ក្រោយ​ ព្រោះ​ពលរដ្ឋ​មក​ភាគ​ច្រើន​មាន​តែ​ម្ខាង​។

នៅថ្ងៃ​ដដែល​នោះ​ឯកឧត្ដម​ ក៏​បាន​ផ្ដល់​ ស្បៀង​ជូន​ ដល់​លោក​តា​ លោក​យាយ​ ជនពិការ​ភាព​ ស្រ្តី​មាន​ផ្ទៃ​ពោះ​ ដែល​មាន​ជីវភាព​ក្រីក្រ​ ចំនួន១៦០​នាក់​​ ដោយ​ក្នុង​មួយ​នាក់​​​ទទួល​បាន​អង្ករ​១០​គីឡូក្រាម​ មី​១កេស​ និង​ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​១​​យួរ​ផង​ដែរ​៕

អត្ថបទទាក់ទង