រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តកំពត អញ្ជើញគោរពវិញ្ញាណក្ខ័ន្តសព និងរំលែកទុក្ខគ្រួសារសព មេឃុំកំពង់ត្រាចខាងលិច

  • 488
  • ដោយ savuth

នារសៀល​ថ្ងៃ​សុក្រ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែតុលា​ ឆ្នាំ​២០២១ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត អមដំណើរដោយអភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក អាជ្ញាធរឃុំកំពង់ត្រាចខាងលិច បានអញ្ជើញចូលរួមរំលែកទុក្ខសពលោក ចេង តាន់ មេឃុំកំពង់ត្រាចខាងលិច អាយុ៦៩ឆ្នាំ មានទីលំនៅភូមិកោះផ្តៅ ឃុំកំពង់ត្រាចខាងលិច បានទទួលមរណភាពដោយជំងឺឡើងសំពាធឈាម (ដាច់សសៃឈាមខួរក្បាល) នាវេលាម៉ោង៩យប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។

ក្នុងដំណើរអញ្ជើញចូលរួមរំលែកទុក្ខគ្រួសារសពខាងលើ ឯកឧត្តមអភិបាលខេត្ត បាននាំយកនូវអំណោយរួមមាន៖
-ថវិការាជរដ្ឋាភិបាលសម្រាប់សពដែលកើតជំងឺកូវីដ១៩ ចំនួន២.០០០.០០០៛។
-ថវិកាឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត ចំនួន១.០០០.០០០៛។
-ថវិកាឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត ចំនួន២.០០០.០០០៛
-ថវិកាគណបក្សប្រជាជនកម្ពុជាខេត្តកំពត ១.០០០.០០០៛។
-អំណោយសាខាកាកបាទក្រហមខេត្ត រួមមាន អង្ករ២០០គ.ក, ទឹកសុទ្ធ៥កែស, មី៥កែស, ត្រីខ៥ឡូ, ទឹកត្រី២យួរ និងថវិកា ១.០០០.០០០៛។
-អំណោយរដ្ឋបាលស្រុក និងក្រុមការងារថ្នាក់ឃុំ ថ្នាក់ស្រុក និងក្រុមការងារថ្នាក់ខេត្តចុះជួយឃុំ រួមមាន អង្ករ១៥០គ.ក, ទឹកត្រី២យួរ, មី១កែស និងថវិកា៣.៣០០.០០០៛
សរុបរួម៖ អង្ករ៣៥០គ.ក, ទឹកសុទ្ធ៥កែស, ត្រីខ៥ឡូ, មី៦កែស, ទឹកត្រី៤យួរ, និងថវិកាសរុបចំនួន១០.៣០០.០០០៛ (ដប់លានបីរយពាន់រៀល)។

អត្ថបទទាក់ទង