រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពតទទួលអំណោយសប្បុរសធម៌ពីសមាគមរាជសីហ៍ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

  • 397
  • ដោយ savuth

ថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត រួមជាមួយ ឯកឧត្តមលោកជំទាវ អភិបាលរងខេត្ត បានអញ្ជើញទទួលអំណោយសប្បុរសធម៌ ពីសមាគមរាជសីហ៍ អង្ករចំនួន១តោន, មីចំនួន៥០កេះ, ម៉ាស់ចំនួន១០,០០០សន្លឹក, ទឹកសុទ្ធ១០០កេះ និងអាល់កុលចំនួន៣០០លីត្រ ជូនដល់រដ្ឋបាលខេត្តកំពត ដើម្បីចូលរួមក្នុងការងារមនុស្សធម៌ និងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ ក៏បានថ្លែងអំណរគុណ ដល់សមាគមរាជសីហ៍ ដែលបាននាំយកនូវអំណោយមកជូនរដ្ឋបាលខេត្ត ក៏ដូចជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះវិធានការចំណាត់ការក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព អាយុជីវិតរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចសង្គម នៅក្នុងទូទាំងប្រទេស។ ឯកឧត្តមបានបញ្ជាក់ថា អំណោយទាំងនេះ ឯកឧត្តមនឹងផ្តល់ជូនដល់មន្ទីរពេទ្យបង្អែកទាំងអស់ និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីចូលរួមទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

អត្ថបទទាក់ទង