រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ ចូលរួមអបអរសាទរ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទទួលបានមេដាយមាសសន្តិភាពពិភពលោក World Summit Peace ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី ៧ ក្រោមប្រធានបទស្តីពី « សន្តិភាពនៅតំបន់អាសុីប៉ាសុីហ្វិក » ក្នុងនាមជាសហប្រធានសម្រាប់រៀបចំកិច្ចប្រជុំកំពូលសន្តិភាពនៅឧបទ្វីបកូរ៉េ និងពិភពលោកឆ្នាំ២០២១

  • 327
  • ដោយ savuth

ខ្ញុំបាទ ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ព្រមទាំង ព្រះសង្ឃ ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងខេត្តកំពតទាំងមូល សូមចូលរួមអបអរសាទរដោយមនោសញ្ចេតនារំភើបរីករាយបំផុតក្នុងឱកាសសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលមេដាយមាសសន្តិភាពពិភពលោក World Summit Peace ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី ៧ ក្រោមប្រធានបទស្តីពី « សន្តិភាពនៅតំបន់អាសុីប៉ាសុីហ្វិក » ក្នុងនាមជាសហប្រធានសម្រាប់រៀបចំកិច្ចប្រជុំកំពូលសន្តិភាពនៅឧបទ្វីបកូរ៉េ និងពិភពលោកឆ្នាំ២០២១ ។

ក្នុងឱកាសដ៏វិសេសថ្លៃថ្លានេះ ខ្ញុំបាទសូមលើកហត្ថប្រណមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមបីបាច់ថែរក្សា ការពារសម្តេចគ្រប់ពេលវេលា សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀតក្នុងកិច្ចការដឹកនាំប្រទេសជាតិ ។

ដោយសេចក្តីគោរពខ្ពង់ខ្ពស់ និងស្មោះស្ម័គ្របំផុតអំពីខ្ញុំបាទ ៕

អត្ថបទទាក់ទង