រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តអញ្ជើញជួបជាមួយតំណាងប្រជាពលរដ្ឋចំនួន ១៨គ្រួសារ ស្នេីសុំបេីកផ្លូវចាស់ប្រេីប្រាស់ឡេីងវិញបន្ទាប់ពីត្រូវបានភាគីលោកស្រី​ លឹង អៃហ័រ​ ឈូសឆាយបិទផ្លូវ

  • 526
  • ដោយ savuth

ព្រឹក ថ្ងៃពុធ ១០រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានទទួលជួបជាមួយតំណាងប្រជាពលរដ្ឋចំនួន ១៨ គ្រួសារ ស្នេីសុំបេីកផ្លូវចាស់ប្រេីប្រាស់ឡេីងវិញ​ បន្ទាប់ពីត្រូវបានភាគីលោកស្រី​ លឹង​ អៃហ័រ​ ឈូសឆាយបិទផ្លូវ​ ដែលស្ថិតនៅ ភូមិត្រពាំងកក់ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត​។ ដោយមានការអញ្ជើញចូលរួមពី​ លោកអភិបាលស្រុកទឹកឈូ​ ការិយាល័យអន្តរវិស័យ​ លោកមេឃុំស្ទឹងកែវ​ និងតំណាងប្រជាពលរដ្ឋ។

ក្រោយពីស្តាប់របាយការណ៍របស់អាជ្ញាធរស្រុក​ ឃុំ និងសំណូមពររបស់ប្រជាពលរដ្ឋរួចមក ឯកឧត្តមអភិបាលខេត្ត បានទទួលយកសំណូមពររបស់ប្រជាពលរដ្ឋដោយ៖
-ចាត់លោកភិបាលស្រុកទឹកឈូអញ្ជេីញភាគីលោក​ស្រី​ លឹង​ អាយហ័រ​ ធ្វេីការសម្រុះសម្រួល​ ដោយត្រូវទុកផ្លូវប្រេីប្រាស់ជារួម​ ហេីយរក្សាទុកនៅដដែល
-អោយប្រជាពលរដ្ឋប្រេីប្រាស់ផ្លូវចាស់ដដែល
-បេីគាត់នៅតែបំពាន​ ត្រូវអនុវត្តទៅតាមនីតិវិធីតុលាការ។

អត្ថបទទាក់ទង