រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្ដម ជាវ តាយ អភិបាលខេត្តកំពតដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយសមាជិកក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន

  • 510
  • ដោយ savuth

រសៀលថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ឯកឧត្ដម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយសមាជិកក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ដែលមានការអញ្ជើញចូលរួម ពីឯកឧត្ដម អភិបាលរងខេត្ត លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត គណ:ប្រតិភូសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ សរុប១៩នាក់។

បន្ទាប់ពីស្តាប់នូវរបាយកាណ៍ និងការលើកឡើងក្នុងអង្គប្រជុំរួចមក ឯកឧត្ដម ជាវ តាយ មានប្រសាសន៍គាំទ្រ និងលើកទឹកចិត្តដល់សមាគម និងដៃគូរអភិវឌ្ឍន៍ ដែលមានគោលបំណងអភិវឌ្ឍន៍ ទៅលើវិស័យអប់រំ ទឹកស្អាត និងអនាម័យ ការកសាងសមត្ថភាព នៅក្នុងខេត្តកំពត។ ឯកឧត្ដម អភិបាលខេត្តក៏បានផ្តាំផ្ញើចំនួន០៣ចំណុចរួមមាន៖

  • សូមស្នើឲ្យ អង្គការផែនការសកម្មភាពអភិវឌ្ឍន៍តំបន់ឆ្នេរក្នុងខេត្ត ត្រូវធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយសមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីអនុវត្តគម្រោងឲ្យបានជោគជ័យ
  • អង្គការ ត្រូវខិតខំ ស្វះស្វែងនិងចេះកៀងគររកប្រភពថវិកាផ្សេងផ្សេងដើម្បីយកមកអនុវត្តគម្រោង
  • ក្នុងពេលចុះបំពេញភារកិច្ចនៅមូលដ្ឋាន អង្គការត្រូវធ្វើកិច្ចសហការជាមួយអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ដើម្បីសម្រេចគម្រោងខាងលើឲ្យបានជោគជ័យ។

អត្ថបទទាក់ទង