រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ទទួលអំណោយសប្បុរសធម៌ពីក្រុមហ៊ុន កំពត ស៊ីមេន ខូ អិលធីឌី ចូលរួមចំណែកយុទ្ធនាការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងខេត្តកំពត

  • 537
  • ដោយ savuth

រសៀល.ថ្ងៃពុធ ៣កើត ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត និងមានការចូលរួមពី អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំអង្គភាពចំណុះសាលាខេត្ត អញ្ជើញទទួលអំណោយសប្បុរសធម៌ពីក្រុមហ៊ុន កំពត ស៊ីមេន ខូ អិលធីឌី ចូលរួមចំណែកយុទ្ធនាការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងខេត្តកំពត ដែលជួយឧបត្ថម្ភ ថវិកាចំនួន១៥.000ដុល្លា ម៉ាស៊ីនត្រួតពិនិត្យសីតុណ្ហភាព ចំនួន៥គ្រឿង ម៉ាសពេទ្យ១០០ប្រអប់ និងអាកុល៩០លីត្រ ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានថ្លែងអំណរគុណចំពោះអំណោយសប្បុរសធម៌របស់ក្រុមហ៊ុន កំពត ស៊ីមេន ខូ អិលធីឌី ដែលបាននាំយកអំណោយមនុស្សធម៌ ឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តកំពត ដែលកំពុងត្រូវការចាំបាច់ពេលនេះ។ ឯកឧត្តមអភិបាលខេត្ត ក៏បានចាត់ទុកអំណោយទាំងនេះ ជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលខេត្តសម្រាប់ប្រើប្រាស់ឲ្យក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលរដ្ឋបាលខេត្តកំពតបច្ចុប្បន្នបាននិងកំពុងយកចិត្តទុកដាក់រួមចំណែកជាមួយរាជរដ្ឋាភិបាលលើសុខមាលភាពប្រជាពលរដ្ឋឲ្យចាកផុតពីជំងឺដ៏កាចសាហាវនេះ៕

អត្ថបទទាក់ទង