រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

  • 507
  • ដោយ savuth

ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ទទួលអំណោយប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ពីសប្បុរសជន

នៅរសៀល.ថ្ងៃអង្គារ ០៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត រួមជាមួយ នាយករដ្ឋបាលខេត្ត និងទីចាត់ការចំណុះសាលាខេត្ត បានអញ្ជើញទទួលអំណោយ ម៉ាស់ ២កេស ស្មើនឹង ៥,០០០សន្លឹក, អាល់កុល ៣កាន ស្មើនឹង ៦០លីត្រ ថ្នាំចិន ៤៥ប្រអប់ ទឹកសុទ្ធបរិសុទ្ធ ១០កេស ពីម្ចាស់អាហារដ្ឋាន ហ៊ង ឃាន ដងព្រែកកំពត ដែលផ្តល់​ជូនដល់រដ្ឋបាលខេត្ត សម្រាប់យុទ្ធនាការការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងខេត្តកំពត។

នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់អំណោយសប្បុរសធម៌ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានឧបត្ថម្ភនាពេលនេះ។ ហើយអំណោយនាពេលនេះ គឺជាចូលរួមរបស់សប្បុរសជនក្នុងការចូលរួម​ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងខេត្តកំពត និងអាចផ្តល់ជូនទៅកាន់ប្រជាពលរដ្ឋដែលងាយរងគ្រោះ និងរងផលប៉ះពាល់នៃជំងឺកូវីដ-១៩។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានកោតសរសើរចំពោះទឹកចិត្តរបស់ម្ចាស់អាហារដ្ឋាន ហ៊ង ឃាន ដងព្រែកកំពត ក្នុងការចូលរួមជាមួយរដ្ឋបាលខេត្តកំពត ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងការបង្ការ និងទប់ស្កាត់ជំងឺការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅទូទាំងប្រទេស៕

អត្ថបទទាក់ទង