រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែមិថុនា និងឆមាសទី១ ឆ្នាំ២០២១

  • 712
  • ដោយ savuth

ព្រឹកថ្ងៃចន្ទ ១១រោចខែ បឋមាសាឍ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៥ ខែ កក្កដា ធ្ឆ្នាំ២០២១ នៅសាលប្រជុំទុរេនសាលាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈអភិបាលប្រចាំ ខែ មិថុនា និងឆមាសទី១ ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលខេត្ត កងកម្លាំងទាំងបី លោក លោកស្រីនាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត ដោយឡែកប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក ចូលរួមកិច្ចប្រជុំតាមរយៈ Online zoom Cloud meeting ។

កិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើ៖
១-សេចក្តីព្រាងរបាយការណ៍ប្រចាំខែ មិថុនា ឆ្នាំ២០២១ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត
២-សេចក្តីព្រាងរាបាយការណ៍ ប្រចាំឆមាសទី១ ឆ្នាំ២០២១ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត
៣-ការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការសាលាខេត្ត ចាប់ពីខែ មេសា - មិថុនា ឆ្នាំ២០២១
៤-ការកែសម្រួលសមាសភាពគណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារខេត្ត
៥-មន្ត្រីរាជការផ្ទេរបញ្ចូលមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពត
៦-របាយការណ៍ស្តីពីការធ្វើបច្ចុប្បន្នភាពលទ្ធផលវេទិកាក្រុមប្រឹក្សាខេត្ត ឆ្នាំ២០២០
៧-សេចក្តីព្រាង សេចក្តីណែនាំស្តីពីការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២២-២០២៤) របស់រដ្ឋបាលខេត្ត
៨-បញ្ហាផ្សេងៗ

អត្ថបទទាក់ទង