រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាជាមួយប្រតិភូក្រសួងមហាផ្ទៃស្ដីពីវឌ្ឍនភាពការរៀបចំ និងដាក់ឱ្យដំណើរការរដ្ឋបាលក្រុងបូកគោ ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា

  • 667
  • ដោយ savuth


ព្រឹកថ្ងៃសុក្រ០១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ នៅសាលាខេត្ត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពិភាក្សាជាមួយប្រតិភូក្រសួងមហាផ្ទៃ ស្ដីពីការពិនិត្យវឌ្ឍនភាពនៃការរៀបចំ និងដាក់ឱ្យដំណើរការរដ្ឋបាលក្រុងបូកគោ ខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ ប្រចាំការ ក្រសួងមហាផ្ទៃ និងមានការចូលរួមពី ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល។

កិច្ចប្រជុំបានពិនិត្យពិភាក្សាអំពីវឌ្ឍនភាពទូទៅ ដោយបានផ្ដោតសំខាន់ពាក់ព័ន្ធ ការរៀបចំក្របខណ្ឌមន្ត្រីរាជការ ការរៀបចំថវិកា ការជ្រើសរើសទីតាំងបណ្ដោះអាសន្នសម្រាប់បម្រើការងាររដ្ឋបាល និងការជ្រើសរើសទីតាំងជាក់លាក់សម្រាប់សាងសង់អគារថ្មីរដ្ឋបាលក្រុងផងដែរ។

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា កិច្ចប្រជុំពេលនេះ វត្ថុបំណងសំខាន់ គឺការពិនិត្យ វឌ្ឍនភាព និងការជំរុញរៀបចំដាក់ឲ្យដំណើរការរដ្ឋបាលក្រុងបូកគោនេះឲ្យបានលឿនឆាប់រហ័ស ដោយផ្អែកតាមអនុលោមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្តក្រុងស្រុកនិងតាមការជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) ដែលនឹងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងនៅថ្ងៃទី២៥ខែកក្កដា២០២១នេះ។ ហើយបន្ទាប់មកការប្រកាសចូលកាន់មុខតំណែង តួនាទីក្រុមប្រឹក្សានិងគណៈអភិបាលក្រុង ក៏នឹងជំរុញឲ្យបានលឿនយ៉ាងយូរនៅថ្ងៃទី០១ខែសីហា២០២១ ខាងមុខនេះ។

ឯកឧត្តម សក់ សេដ្ឋា ក៏បានស្នើឲ្យរដ្ឋបាលខេត្តក៏ដូចមន្ត្រីពាក់ព័ន្ធ ត្រូវរៀបចំក្របខ័ណ្ឌមន្ត្រីរាជការ រដ្ឋបាលក្រុងបូកគោនេះ ជាជំហានដំបូងឱស្របទៅនឹងទំហំការងារចាំបាច់ចៀសវាងមន្ត្រីតែម្នាក់ ទទួលបន្ទុកជំនាញច្រើនវិស័យដែលនាំឲ្យមានការរាំងស្ទះដល់ការងារបម្រើសេវារដ្ឋបាលជូនប្រជាពលរដ្ឋ។ ទាក់ទិននឹងការងារផ្ទេរក្របខណ្ឌនិងការជ្រើសរើស ត្រូវអនុវត្តតាមនីតិវិធី ដោយមានការទំនាក់ទំនងពីក្រសួងមុខងារសាធារណៈ ហើយការតែងតាំងក៏សូមឱ្យមានទៅតាមការិយាល័យចំណុះតាមចំនួនកម្រិតជាក់ស្ដែងដើម្បីនិរន្តរភាពការងារ រង់ចាំពេលក្រោយបន្តបន្ទាប់ជ្រើសរើសបន្ថែមតាមភាពជាក់ស្ដែងនៃតម្រូវការទំហំការងារជាក់ស្ដែង។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបញ្ជាក់ដែរថាការអភិវឌ្ឍនៅក្នុងតំបន់ ទីក្រុងបូកគោគឺអភិវឌ្ឍន៍ទៅតាមអ្វីដែលប្លង់គោលរបស់ក្រសួងរៀបចំដែនដីនិងនគររូបនីយកម្ម បានអនុម័ត។ ក៏ប៉ុន្តែតំបន់ការពារធម្មជាតិសូមអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចូលរួមសហការគ្នាឲ្យបានល្អដើម្បីថែរក្សាឲ្យបានគង់វង្សជៀសវាងកាប់ឆ្កាអនាធិបតេយ្យខុសច្បាប់កំណត់។ បន្ទាប់មកប្រតិភូក្រុមការងារក៏បានអញ្ជើញចុះពិនិត្យជាក់ស្ដែងទីតាំងសម្រាប់សាងសង់អគាររដ្ឋបាលក្រុងបូកគោនៅជិតផ្លូវឡើងឧទ្យានជាតិព្រះមុនីវង្សបូកគោនិងទីតាំងអាគាររដ្ឋបាលបណ្ដោះអាសន្ននៅជិតនោះផងដែរ ។

អត្ថបទទាក់ទង