រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ទទួលអំណោយសប្បុរសធម៌ពីក្រុមហ៊ុនទ្រីភាពគ្រុប

  • 374
  • ដោយ savuth

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ត្រូវនឹងថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ព្រមទាំងលោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា បានអញ្ជើញទទួលថវិកាចំនួន២០,០០០ដុល្លារអាមេរិក (ម្ភៃពាន់ដុល្លារអាមេរិក) ដែលជាអំណោយសប្បុរសធម៌ពី អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងលោកជំទាវឧកញ៉ា គៀន ស្រីនាង អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប តាមរយៈ លោកគង់ ប៊ុនរា ក្នុងឱកាសអបអរសាទរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ " ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ " ពិធីនេះប្រារព្ធធ្វើឡើងនៅក្នុងបរិវេណសាលាខេត្តកំពត ។

ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់អ្នកឧកញ៉ាបណ្ឌិត និងលោកជំទាវឧកញ៉ា បាននាំយកនូវថវិកាប្រគល់ជូនដល់សាខា ហើយសាខានឹងយកថវិកានេះទៅចាត់ចែងតាមតម្រូវការ ដើម្បីជួយដល់ជនងាយរងគ្រោះទាំងឡាយ ឲ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម និងសូមជូនពរឲ្យអ្នកឧកញ៉ាបណ្ឌិត និងលោកជំទាវឧកញ៉ាអគ្គនាយកក្រុមហ៊ុនទ្រី ភាព គ្រុប ប្រកបអាជីវកម្ម កាន់តែមានភាពរីកចម្រើនបន្ថែមទៀត។

អត្ថបទទាក់ទង