រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពតអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំសេចក្តីសម្រេចទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលគ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តកំពត

  • 516
  • ដោយ savuth

ថ្ងៃអង្គារ ៧កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំសេចក្តីសម្រេចទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលគ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តកំពត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ លោកអភិបាលក្រុង ស្រុក និងលោកនាយកទីចាត់ការអន្តរវិស័យសរុបចំនួន ៣០នាក់។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ជាវ តាយ បានមានប្រសាសន៍ថា: ការរៀបចំសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទលើ្មសជលផលគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រខេត្តកំពត នាពេលនេះ គឺជាយន្តការមួយសម្រាប់ការគ្រប់គ្រងធនធានជលផល និងការបង្រ្កាបបទល្មើសនេសាទ ប្រកបដោយប្រសិទ្ធភាព ។ ឯកឧត្តមបានស្នើសុំដល់សមត្ថកិច្ចពាក់ព័ន្ធ អង្គភាពជំនាញបន្តធ្វើការបង្ក្រាបបទល្មើសជាបន្តបន្ទាប់ ដោយជំហ៊ានដំបូងត្រូវប្រមូលនូវឧបករណ៍នេសាទខុសច្បាប់ទាំងអស់យកមកបំផ្លាញចោល និងធ្វើការអប់រំប្រជានេសាទ ឲ្យអនុវត្តច្បាប់ជលផល ប្រសិនបើនៅតែមានករណីបទល្មើសកើតឡើង ត្រូវអនុវត្តវិធានការច្បាប់ ។ ជាទីបញ្ចប់ឯកឧត្តមអភិបាលខេត្តបានស្នើឲ្យ ឯកឧត្តម អភិបាលរងខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធ ពិនិត្យមើលមធ្យោបាយ ធនធានសម្រាប់បម្រើឲ្យការបង្រ្កាបបទល្មើសជលផលដើម្បីឲ្យការងារនេះទទួលបានជោគជ័យ ៕

អត្ថបទទាក់ទង