រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្ដម​ ជាវ​ តាយ​ អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ​ត្រួតពិនិត្យ​វឌ្ឍន:ភាពនៃគម្រោងសាងសង់សួនច្បារ​ តាមបណ្តោយមាត់ព្រែក

  • 478
  • ដោយ savuth

ព្រឹកថ្ងៃព្រហស្បតិ៍​ ២កេីត​ ខែជេស្ឋ​ ឆ្នាំ​ឆ្លូវ​ ត្រីស័ក​ ព.ស ២៥៦៥​ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្ដម​ ជាវ​ តាយ​ អភិបាល​នៃគណៈអភិបាលខេត្តកំពត​ បានដឹកនាំកិច្ចប្រជុំ​ត្រួតពិនិត្យ​វឌ្ឍន:ភាពនៃគម្រោងសាងសង់សួនច្បារ​ តាមបណ្តោយមាត់ព្រែក​ ដែលមានការអញ្ជេីញចូលរួម​ពី​ ឯកឧត្ដម​អភិបាលរងខេត្ត​ នាយករដ្ឋបាលសាលាខេត្ត​ មន្ទីរអង្គភាពពាក់ព័ន្ធ​ ជុំវិញ​ខេត្ត​ អភិបាលក្រុងកំពត​ និងទីចាត់ការអន្តរវិស័យ​ សរុប​ ១៧នាក់។

​មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ​ ឯកឧត្ដម​ ជាវ​ តាយ​ បានឲ្យដឹងថា ដេីម្បីគម្រោងនេះទទួលបានជោគជ័យត្រូវមានការចូលរួមពីគ្រប់ជំនាញពាក់ព័ន្ធទាំងអស់​ ហើយត្រូវរៀបចំទៅតាមលក្ខណ:ស្តង់ដា​ បច្ចេកទេស​ ទាំងការដាក់តាំងភ្លេីងលំអរ​ ប្រព័ន្ធលូ​ ការដាំស្មៅ​ ផ្កា​ និងដេីមឈេី​ ធ្វេីយ៉ាងណាឲ្យមានសោភ័ណ្ឌភាពស្អាត​ ទាក់ទាញ​ភ្ញៀវទេសចរជាតិ​ និងអន្តរជាតិមកកំសាន្ត​ និងជាពិសេសត្រូវមានចំណតយានយន្តសម្រាប់ឲ្យភ្ញៀវចតផងដែរ។

អត្ថបទទាក់ទង