រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ទទួលអំណោយសប្បុរសធម៌ពីក្រុមហ៊ុនផលិតកំបោរ និងម៉្សៅបៀកភ្នំមាស ចូលរួមចំណែកបង្ការទប់ស្កាត់ជំងឺកូវីដ១៩

  • 530
  • ដោយ savuth

រសៀល.ថ្ងៃពុធ ១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត និងមានការចូលរួមពី អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំអង្គភាពចំណុះសាលាខេត្តកំពត បានអញ្ជើញទទួលអំណោយសប្បុរសធម៌ពីក្រុមហ៊ុនផលិតកំបោរ និងម៉្សៅបៀកភ្នំមាស នូវអង្ករ ២តោន ម៉ាស់ចំនួន៥,០០០ម៉ាស់ អាល់កុលលាងដៃចំនួន ៦០លីត្រ ទឹកបរិសុទ្ធចំនួន៣០កេះ ដើម្បីរួមចំណែកជាមួយរដ្ឋបាលខេត្តសម្រាប់បម្រើអោយសកម្មភាពក្នុងវិធានការការងារប្រយុទ្ធប្រឆាំង និងបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនផលិតកំបោរ និងម៉្សៅបៀកភ្នំមាស ដែលបាននាំយកអំណោយមនុស្សធម៌ ជាអង្ករ ម៉ាស អាល់កុលលាងដៃ និងទឹកបរិសុទ្ធ ឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តកំពត ដែលកំពុងត្រូវការចាំបាច់នាពេលនេះ។

ឯកឧត្តមអភិបាលខេត្ត ក៏បានចាត់ទុកអំណោយទាំងនេះ ជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលខេត្តសម្រាប់ប្រើប្រាស់ក្នុងវិធានការ ប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលរដ្ឋបាលខេត្តកំពតបច្ចុប្បន្នបាននឹងកំពុងយកចិត្តទុកដាក់រួមចំណែកជាមួយរាជរដ្ឋាភិបាល លើសុខមាលភាពប្រជាពលរដ្ឋឲ្យចាកផុតពីជំងឺដ៏កាចសាហាវនេះ។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានបញ្ជាក់ថា អំណោយទាំងនេះ ឯកឧត្តមនឹងបន្តយកទៅផ្ដល់ជូនឲ្យដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងអង្គភាពស្ថាប័នគោលដៅពាក់ព័ន្ធ នៅមូលដ្ឋាន សម្រាប់បម្រើឲ្យការងារបង្ការទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រខេត្តកំពតទាំងមូល៕

អត្ថបទទាក់ទង