រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំគណៈអភិបាល ប្រចាំខែ មេសា ឆ្នាំ២០២១

  • 707
  • ដោយ savuth

ព្រឹកថ្ងៃច័ន្ទ ៧រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ធ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំ ខែមេសា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលខេត្ត លោកមេបញ្ជាការកងកំលាំងទាំងបីប្រភេទ លោក លោកស្រីនាយកទីចាត់ការប្រធានអង្គភាពចំណុះសាលាខេត្ត ចំណែកលោក លោកស្រីប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក ចូលរួមកិច្ចប្រជុំតាមរយៈ Online zoom Cloud meeting ។

កិច្ចប្រជុំនាព្រឹកនេះដើម្បីពិនិត្យលើ៖
១-សេចក្តីព្រាងរបាយការណ៍ប្រចាំខែ មេសា ឆ្នាំ២០២១ ស្តីពីអនុវត្តការងាររបស់រដ្ឋបាលខេត្ត
២-ការងារពិន័យអន្តរការណ៍នៃការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវិដ១៩
៣-របាយការណ៍ស្តីពីការធ្វើបច្ចុប្បន្នភាពលទ្ធផលវេទិកាក្រុមប្រឹក្សាខេត្តឆ្នាំ២០២០
៤-ប្រតិទិននៃកិច្ចប្រជុំគណៈអភិបាលខេត្ត រយៈពេល១២ខែ បន្ត (២០២១ -២០២២)
៥-បញ្ហាផ្សេងៗ

អត្ថបទទាក់ទង