រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែ មីនា ឆ្នាំ២០២១

  • 774
  • ដោយ savuth

ព្រឹកថ្ងៃ ព្រហស្បតិ៏ ៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០១ ខែ មេសា ធ្នាំ២០២១ នៅសាលប្រជុំទុរេនសាលាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំ ខែ មីនា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រីនាយកនាយករងរដ្ឋបាលខេត្ត មេបញ្ជាការកងកំលាំងទាំងបីប្រភេទ លោក លោកស្រីនាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត ចំណែកលោក លោកស្រីប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត អភិបាលក្រុង ស្រុក ចូលរួមកិច្ចប្រជុំតាមរយៈ Online zoom meeting ។

កិច្ចប្រជុំនាព្រឹកនេះដើម្បីពិនិត្យ ពិភាក្សាទៅលើ
១. សេចក្តីព្រាងរបាយការណ៍ប្រចាំខែ មីនា ឆ្នាំ២០២១ ស្តីពីអនុវត្តការងាររបស់រដ្ឋបាលខេត្ត
២. សេចក្តីព្រាងរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២១ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ។
៣. ការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការសាលាខេត្ត ចាប់ពីខែ មករា - មីនា ឆ្នាំ២០២១ ។
៤.បញ្ហាផ្សេងៗ

អត្ថបទទាក់ទង