រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្ដម​ ជាវ​ តាយ​ អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំស្តីពីការងារអត្តសញ្ញាណប័ណ្ណប្រភេទ​១​ ប្រភេទ២​ ដែលអស់សុពលភាព​ និងឯ.អ​ របស់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត

  • 715
  • ដោយ savuth

ព្រឹកថ្ងៃសុក្រ​ ១៣កេីត​ ខែចេត្រ​ ឆ្នាំជូត​ ទោស័ក​ ព.ស​ ២៥៦៤​ ត្រូវនឹងថ្ងៃទី​ ២៦​ ខែ​ មីនា​ ឆ្នាំ​២០២១​ ឯកឧត្ដម​​ ជាវ​ តាយ​ អភិបាល​នៃគណៈអភិបាលខេត្តកំពត​ បានដឹកនាំកិច្ចប្រជុំស្តីពីការងារអត្តសញ្ញាណប័ណ្ណប្រភេទ​១​ ប្រភេទ២​ ដែលអស់សុពលភាព​ និងឯ.អ​ របស់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត​ ដោយមានការអញ្ជេីញចូលរួមពី​ ឯកឧត្តមអភិបាលរងខេត្ត​ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត​ ស្នងការនគរបាលខេត្ត​ លោក​ លោកស្រីអភិបាលក្រុង​ ស្រុកទាំង៨​ លោកអធិការក្រុង​ ស្រុកទាំង៨​ លោកនាយករដ្ឋបាលសាលាខេត្ត​ និងអង្គភាពចំណុះសាលាខេត្ត​។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ​ ឯកឧត្ដម​ ជាវ​ តាយ​ បានណែនាំដល់លោក​ លោកស្រីអភិបាលក្រុង​ ស្រុកទាំង៨​ បន្ទាប់ពីទទួលបានឯកសារបញ្ជីឈ្មោះពីអគ្គលេខាដ្ឋានរៀបចំការបោះឆ្នោតនេះទៅ​ ត្រូវធ្វេីការពិនិត្យផ្ទៀងផ្ទាត់​ ឲ្យបានត្រឹមត្រូវ​ និងត្រូវបញ្ជូនទៅតាម​ក្រុង​ ស្រុក ឃុំ សង្កាត់ ធ្វេីការផ្ទៀងផ្ទាត់​ និងត្រូវផ្តល់ព័ត៌មានត្រឡប់មកវិញនូវបញ្ហាប្រឈមដែលកេីតមាន​ ដេីម្បីដាក់ជូនក្នុងកិច្ចប្រជុំនាពេលខាងមុខ។ ឯកឧត្ដម​អភិបាល​ខេត្ត​ បានសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបន្តចូលរួមសហការគ្នាឲ្យបានល្អ​ រួមគ្នាធ្វេី​ រួមគ្នាទទួលខុសត្រូវដេីម្បីឲ្យការងារនេះទទួលបានជោគជ័យ។

អត្ថបទទាក់ទង