រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ទទួលអំណោយសប្បុរសធម៌ជូនដល់រដ្ឋបាលខេត្តកំពត

  • 725
  • ដោយ savuth

នៅរសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញទទួលអំណោយសប្បុរសធម៌ ដែលផ្ដល់ដោយលោក អ៊ុក ណារិន និងលោកស្រី ឃាក ច័ន្ទសុខន នូវម៉ាស់ ចំនួន ១៥,០០០ម៉ាស់ ដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងខេត្តកំពត។

នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់អំណោយសប្បុរសធម៌នាពេលនេះ ហើយម៉ាស់ទាំងអស់នេះ រដ្ឋបាលខេត្តកំពត និងចែកជូនតាមបណ្តាឃុំទាំង ៩៣ក្នុងខេត្តកំពត។ ឯកឧត្តមអភិបាលខេត្តក៏បានកោតសរសើរនូវទឹកចិត្តចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងខេត្តកំពត ក៏ដូចជារួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ផងដែរ៕

អត្ថបទទាក់ទង