រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្ដម​ ជាវ​ តាយ​ អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំគណ:កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត​ ករណីកែសម្រួលទំហំដីបានដោះដូរ​ទីបញ្ជាការដ្ឋានវរ:សេនាតូចការពារព្រំដែនលេខ​ ៣០២​ និងផ្នែកសឹករងស្រុកកំពង់ត្រាច

  • 567
  • ដោយ savuth

ព្រឹក.ថ្ងៃអង្គារ​ ១២កេីត​ ខែចេត្រ​ ឆ្នាំជូត​ ទោស័ក​ ព.ស​ ២៥៦៤​ ត្រូវនឹងថ្ងៃទី​ ២៣​ ខែមីនា​ ឆ្នាំ២០២១ ឯកឧត្ដម​ ជាវ​ តាយ​ អភិបាលនៃគណ:អភិបាលខេត្តកំពត​ និងជាប្រធានគណ:កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត​ បានដឹកនាំកិច្ចប្រជុំគណ:កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត​ ស្តីពីការដោះស្រាយទំនាស់លើករណីដោះដូរ​ទីបញ្ជាការដ្ឋានវរ:សេនាតូចការពារព្រំដែនលេខ​ ៣០២​ និងផ្នែកសឹករងស្រុកកំពង់ត្រាច ដោយមានការអញ្ជេីញចូលរួមពី​ ឯកឧត្តម អភិបាលរងខេត្ត​ លោកប្រធានមន្ទីរ​ អង្គភាពជំនាញពាក់ព័ន្ធ និងមន្ត្រីជំនាញ សរុបចំនួន​ ២១នាក់។

ក្នុងកិច្ចប្រជុំបន្ទាប់ពីបានស្តាប់នូវបទបង្ហាញ​ និងរបាយការណ៍របស់ក្រុមការងារ​ មន្ទីរអង្គភាពពាក់ព័ន្ធ​ និងអាជ្ញាធរស្រុក​ រួចមក​ ឯកឧត្ដម​ ជាវ​ តាយ​ ក្នុងនាមរដ្ឋបាលខេត្ត​ និងជាប្រធានគណ:កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត​ និងក្រុមការងារបានឯកភាព​កាត់ទំហំដី ដែលមានទំហំ​ ៥០​.១៥០ម៉ែត្រ​ការ៉េ​ មកត្រឹម ៣៧​.៩៣៣ម៉ែត្រ​ការ៉េ​ ដើម្បីកាត់ចេញពីចំណីអាងស្តុកទឹកនៅជាប់នោះ និងធ្វើការចុះបញ្ជីដី ជូនលោក​ សេង​ វណ្ណ​ និងលោក​ តាក​ ប្រុស​ ស្ថិតនៅ​ភូមិកំពង់ត្រាចទី១​ ឃុំកំពង់ត្រាចខាងកេីត​ ស្រុកកំពង់ត្រាច​ ខេត្តកំពត ។

អត្ថបទទាក់ទង