រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានដឹកនាំមន្ត្រីរាជការខេត្តកំពត ចូលរួមពិធីបុណ្យទក្ខិណានុបទានគម្រប់៧ថ្ងៃ ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធសពលោកឧត្តម សេនីយ៍ត្រី ប្រាក់ ប៊ុនណុន

  • 662
  • ដោយ savuth

នារសៀលថ្ងៃពុធ ៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំមន្ត្រីរាជការមន្ទីរ អង្គភាពជុំវិញខេត្ត មន្រ្តីរាជការសាលាខេត្តកំពត ចូលរួមពិធីបុណ្យទក្ខិណានុបទានគម្រប់៧ថ្ងៃ ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធសពលោកឧត្តម សេនីយ៍ត្រី ប្រាក់ ប៊ុនណុន ត្រូវជាបងប្រុសបង្កើត ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នៅគេហដ្ឋាននៃសព ភូមិស្រះ ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម អភិបាលខេត្ត បាននាំយកនូវបច្ច័យចំនួន ១៣,២៤៥,០០០៛ ដែលជាថវិការបស់ឯកឧត្តមផ្ទាល់ រួមទាំងថ្នាក់ដឹកនាំខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ មន្ត្រីរាជការសាលាខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុង ស្រុក និងមន្ត្រីរាជការចំណុះរដ្ឋបាលក្រុង ស្រុក នៃខេត្តកំពតទាំងមូល សម្រាប់ចូលបុណ្យដល់គ្រួសារនៃសព ព្រមទាំងឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធសពលោកឧត្តម សេនីយ៍ត្រី ប្រាក់ ប៊ុនណុន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង