រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

រដ្ឋបាលខេត្តកំពតរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅស្រុកកំពង់ត្រាច​ ខេត្តកំពត

  • 624
  • ដោយ savuth

ព្រឹកថ្ងៃសុក្រ ០៨រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃ០៥ ខែកុម្ភះ ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពតបានរៀបចំវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ការិយាល័យជុំវិញស្រុក កងកម្លាំងទាំង៣ និងប្រជាពលរដ្ឋ សរុបប្រមាណ ១៦០នាក់ ស្រី ៦០នាក់ នៅឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច។

វេទិកានេះមានគោលបំណង ៖
បង្កើតបាននូវវប្បធម៌នៃការពិភាក្សា និងលើកកម្ពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យតាមរយះ
-ផ្តល់ព័ត៌មានអំពីសមិទ្ធិផលរបស់រដ្ឋបាលខេត្ត ដែលសម្រេចបានក្នុងឆ្នាំ២០២០ និងផែនការសកម្មភាពជាអាទិភាពបន្ត
-រាយការណ៍អំពីលទ្ធផល ដែលរដ្ឋបាលខេត្ត បានអនុវត្តឆ្លើយតបនឹងបញ្ហា សំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០១៩
-ពិភាក្សា រិះរកដំណោះស្រាយរួមគ្នាលើប្រធានបទជាក់លាក់ ដែលជាបញ្ហាប្រឈមមិនទាន់បានដោះស្រាយ នៅតាមមូលដ្ឋាន ។

តាមរយៈអង្គកាវេទិកានាព្រឹកនេះ​ បានពិនិត្យឃើញថាមានការចូលរួមមតិយោបល់របស់បងប្អូនប្រជាពលរដ្ឋ បានយ៉ាងផុលផុស បង្ហាញពីស្មារតីចូលរួម និងទទួលខុសត្រូវក្នុងការអភិវឌ្ឍន៍មូលដ្ឋានរបស់យើងទាំងអស់គ្នា។ ជាក់ស្តែង ជាលទ្ធផលនៅឆ្នាំ២០១៩ សំណូមពរសរុបមានចំនួន ១៣ករណី

  • ដោះស្រាយរួច ១២ករណី
  • កំពុងដោះស្រាយ ០១ករណី
  • មិនទាន់ដោះស្រាយ ០០ករណី។

ពាក់ព័ន្ធនឹងការលើកឡើងនៅក្នុងអង្គវេទិកាឆ្នាំ២០២០នេះ របស់ស្រុកកំពង់ត្រាច មានសំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋសរុបចំនួន ៩នាក់ ភាគច្រើនពាក់ព័ន្ធបញ្ហាស្នើសុំចេញប័ណ្ណកម្មសិទ្ធ ការស្នើសុំជួសជុល កសាងផ្លូវបេតុង ការចាក់បំពេញអាចម៍ដី និងការដាក់លូ។ ជាលទ្ធផល សំណូមពរសរុបចំនួន ៧ ត្រូវបានឆ្លើយបំភ្លឺទាំង ៧សំណូមពរ។

ដោយឡែកឯកឧត្តមអភិបាលខេត្តបានសម្រេចផ្តល់ថវិកាចំនួន៣០លានរៀលសម្រាប់ធ្វើផ្លូវបេតុង តាមសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានណែនាំដល់អង្គភាពជំនាញ អាជ្ញាធរស្រុក និងឃុំចុះសិក្សាលើកគម្រោងឲ្យបានឆាប់រហ័ស ដើម្បីបំពេញតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់។

អត្ថបទទាក់ទង