រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

រដ្ឋបាលខេត្តកំពតរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅស្រុកដងទង់​ ខេត្តកំពត

  • 790
  • ដោយ savuth

រសៀលថ្ងៃព្រហស្បតិ៍ ០៧រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃ០៤ ខែកុម្ភះ ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពតបានរៀបចំវេទិការផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ការិយាល័យជុំវិញស្រុក កងកម្លាំងទាំង៣ និងប្រជាពលរដ្ឋ សរុបប្រមាណជា ២៥០នាក់ ស្រី ៧០នាក់។

វេទិកានេះមានគោលបំណង ៖
បង្កើតបាននូវវប្បធម៌នៃការពិភាក្សា និងលើកកម្ពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យតាមរយះ
-ផ្តល់ព័ត៌មានអំពីសមិទ្ធិផលរបស់រដ្ឋបាលខេត្ត ដែលសម្រេចបានក្នុងឆ្នាំ២០២០ និងផែនការសកម្មភាពជាអាទិភាពបន្ត
-រាយការណ៍អំពីលទ្ធផល ដែលរដ្ឋបាលខេត្ត បានអនុវត្តឆ្លើយតបនឹងបញ្ហា សំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០១៩
-ពិភាក្សា រិះរកដំណោះស្រាយរួមគ្នាលើប្រធានបទជាក់លាក់ ដែលជាបញ្ហាប្រឈមមិនទាន់បានដោះស្រាយ នៅតាមមូលដ្ឋាន ។

តាមរយៈអង្គការវេទិកានារសៀលនេះ​ បានពិនិត្យឃើញថាមានការចូលរួមមតិយោបល់របស់បងប្អូនប្រជាពលរដ្ឋបានយ៉ាងផុលផុស បង្ហាញពីស្មារតីចូលរួម និងទទួលខុសត្រូវក្នុងការអភិវឌ្ឍន៍មូលដ្ឋានរបស់យើងទាំងអស់គ្នា។ ជាក់ស្តែង ជាលទ្ធផលនៅឆ្នាំ២០១៩ សំណូមពរសរុបមានចំនួន ១៨ករណី

  • ដោះស្រាយរួច ១៦ករណី
  • កំពុងដោះស្រាយ ០១ករណី
  • មិនទាន់ដោះស្រាយ ០១ករណី។
    សូមញ្ជាក់ថា៖ លទ្ធផលនៃការឆ្លើយតបដោះស្រាយក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០១៩ ស្រុកដងទង់ មាន ១៨សំណូមពរ រដ្ឋបាលខេត្តបាន ដោះស្រាយរួច ១៦ករណី។

ពាក់ព័ន្ធនឹងការលើកឡើងនៅក្នុងអង្គវេទិកាឆ្នាំ២០២០នេះ របស់ស្រុកដងទង់ មានសំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋសរុបចំនួន ៨នាក់ ភាគច្រើនពាក់ព័ន្ធសំណូមពរ បញ្ហាទំនាស់ដីធ្លី​ បញ្ហាបង្គោលអគ្គិសនីការស្នើសុំជួសជុល កសាងផ្លូវ ។ ជាលទ្ធផល សំណូមពរសរុបចំនួន ៥សំណូមពរ ត្រូវបានឆ្លើយបំភ្លឺទាំង ៥សំណូមពរ។ រដ្ឋបាលខេត្ត បានជម្រុញដល់មន្ទីរជំនាញ និងអ្នកពាក់ព័ន្ធ ធ្វើការពិនិត្យ នឹងដោះស្រាយតាមយន្តការផ្សេងៗ តាមតម្រូវការជាក់ស្តែងរបស់ប្រជាជន។ ជាមួយគ្នានេះ​ ឯកឧត្តមប្រធាន​ នឹងធ្វេីការតាមដានលេីការដោះស្រាយបញ្ហាទាំងនេះយ៉ាងយកចិត្តទុកដាក់បំផុត​ ។

អត្ថបទទាក់ទង