រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែមករា ឆ្នាំ២០២១

  • 668
  • ដោយ savuth

ព្រឹកថ្ងៃពុធ ៦រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០២១ នៅសាលាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែមករា ឆ្នាំ២០២១ ដើម្បីពិនិត្យ និងពិភាក្សា៖
១.លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២១ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ។
២.លើសេចក្តីព្រាងប្រតិទិនការងារកសាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលខេត្ត ឆ្នាំ២០២២-២០២៤ ។
៣.ផ្សព្វផ្សាយសេចក្តីណែនាំលេខ ០០៣ សណន ចុះថ្ងៃចន្ទ ៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ស្តីពីកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រជាជនចិន និងវៀតណាម។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានផ្តល់ប្រសាសន៍ជូនរដ្ឋបាលក្រុង ស្រុក ឲ្យរៀបចំកែលម្អសោភ័ណភាព អនាម័យ ធានាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងត្រូវលើទង់ជាតិ រាល់ពេលបុណ្យជាតិទាំងអស់៕

អត្ថបទទាក់ទង