រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

អភិបាលខេត្តកំពត អញ្ជើញចុះពិនិត្យទីតាំង និងជួបជាមួយតំណាងប្រជាពលរដ្ឋដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន​ សូ​ ងួន

  • 603
  • ដោយ savuth

ឯកឧត្តម​ ជាវ​ តាយ​ អភិបាល នៃគណ:អភិបាលខេត្តកំពតអញ្ជើញចុះពិនិត្យទីតាំង និងជួបជាមួយតំណាងប្រជាពលរដ្ឋដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន​ សូ​ ងួន នាថ្ងៃ​ទី​ ១៣ ខែ​ មករា ឆ្នាំ២០២១ នៅឃុំត្រពាំងភ្លាំង ដោយមានសមាសភាពអញ្ជេីញចូលរួម​មាន ឯកឧត្ដម​ អភិបាល​រងខេត្ត​ លោកឧកញ៉ា សូ ងួន មន្ទីរជំនាញពាក់ព័ន្ធអភិបាលស្រុកឈូក​ លោកមេឃុំ​ និងតំណាងប្រជាពលរដ្ឋ​ ប្រមាណ​ ៤៥នាក់។

ក្រោយពីបានស្តាប់ការលេីកឡេីង​នូវបញ្ហា និងសំណូមពររបស់តំណាងប្រជាពលរដ្ឋ និងមតិចូលរួមរបស់មន្ទីរជំនាញ អាជ្ញាធរមូលដ្ឋានរួចមក​ ឯកឧត្ដម​ ជាវ​ តាយ​ ទទួលយកសំណូមពរទាំងអស់ដែលបានលេីកឡេីងនាពេលនេះ​ យកដាក់ក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋ ដើម្បីរកដំណោះស្រាយបញ្ចប់វិវាទដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន សូ ងួន។ ចំពោះការងារចំមុខ ក្រុមហ៊ុន​ សូ​ ងួន​ បានឯកភាពផ្អាកក្នុងការរុះរេីជាបណ្តោះអាសន្ន​ រង់ចាំកិច្ចប្រជុំបញ្ចប់វិវាទ៕

អត្ថបទទាក់ទង