រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែធ្នូ ឆ្នាំ២០២០ តាមរយៈអនឡាញ

  • 718
  • ដោយ savuth

ព្រឹកថ្ងៃអង្គារ ៧រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០២១ នៅសាលាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែធ្នូ ឆ្នាំ២០២០ តាមរយៈអនឡាយ ដើម្បីពិនិត្យ និងពិភាក្សាលើ៖

១. សេចក្តីព្រាងរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២០ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត។
២. សេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំ ២០២០ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត។
៣. សេចក្តីព្រាងស្តីពីការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្រ្តីរាជការសាលាខេត្តចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២០។
៤. ផ្សព្វផ្សាយប្រកាសលេខ ៤៥៥៣ ប្រក ចុះថ្ងៃចន្ទ ៨កើត ខែមិកសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ស្តីពីការទទួលស្គាល់សមាសភាពអនុប្រធានប្រជាពលរដ្ឋ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បូកសរុប និងផ្តល់អនុសាសន៍មួយចំនួនដូចខាងក្រោម៖
-មន្ទីរ អង្គភាពជុំវិញខេត្តទាំងអស់ ត្រូវរៀបចំតុបតែងលម្អ ដោយមានដាក់ទង់ជាតិ មានបដា មានពាក្សស្លោក និងភ្លើងពណ៌ ដើម្បីអបអរសាទរបុណ្យជាតិ ៧មករា នាឆ្នាំនេះ។
-មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ខិតខំយកចិត្តទុកដាក់ការប្រមូលចំណូលសួយសារជូនរដ្ឋ ដើម្បីការអភិវឌ្ឍ។
-មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងរដ្ឋបាលក្រុង ស្រុក ត្រូវខិតខំទប់ស្កាត់នូវរាល់បទល្មើសនានានៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
-ត្រូវពង្រឹងការអនុវត្តច្បាប់ នីតិវិធី តាមរយៈ ការផ្សព្វផ្សាយ អប់រំ​ ណែនាំដោយមានលិខិតស្នាម និងចាត់វិធានការតាមផ្លូវច្បាប់។
-ត្រូវជំរុញការអនុវត្តដោះស្រាយបញ្ហាដីធ្លី សូមឲ្យអភិបាលក្រុង ស្រុក សហការជាមួយមន្ទីរ អង្គភាពជំនាញអនុវត្តការងារ ដើម្បីទទួលបាននូវលទ្ធផលការងារកាន់តែល្អប្រសើរឡើងថែមទៀតនៅឆ្នាំ២០២១នេះ៕

អត្ថបទទាក់ទង