រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២០ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ ២០២១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា

  • 850
  • ដោយ savuth


ព្រឹកថ្ងៃ ចន្ទ ៦រោច ខែ បុស្ស ឆ្នាំជូត ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត បានអញ្ជើញចូលរួមប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២០ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ ២០២១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិសេដ្ឋា បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា និងមានការអញ្ជើញចូលរួមពី ឯត្តមអនុប្រធានក្រុមការងារ ឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត សរុបចំនួន ១៣២នាក់ ស្រី ១៦នាក់ ក្នុងនោះថ្នាក់ជាតិចំនួន ៤០នាក់ ស្រី ៤នាក់ ថ្នាក់ខេត្ត ៩២នាក់ ស្រី ១២ នាក់ ។

ឯកឧត្តម អភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលបានធ្វើរបាយការណ៍ស្វាគមន៍ និងរបាយការណ៍ប្រចាំឆ្នាំ២០២០ និងទិសដៅបន្តឆ្នាំ ២០២១ ព្រមទាំងមានបទអន្តរាគមន៍ពី ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារក្រុង ស្រុករួចមក ឯកឧត្តម កិត្តិសេដ្ឋា បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានថ្លែងកោតសរសើរចំពោះឯកឧត្តម លោកជំទាវ​ លោក​ លោកស្រី​ ដែលបានបំពេញការងារយ៉ាងសកម្មនៅតាមបណ្តាក្រុង ស្រុក​ ឃុំ​ សង្កាត់​ ទើបយើងទទួលបានលទ្ធផលល្អប្រសើរនាពេលនេះ​ ព្រមទាំងបានផ្តល់អនុសាសន៍ដល់ក្រុមការងារយកទៅអនុវត្តបន្តនៅឆ្នាំ២០២១​ ដូចខាងក្រោម៖

១. ស្នើសុំក្រុមការងារបន្តផ្សព្វផ្សាយអប់រំ ពីវិធានការទប់ស្កាត់ និងការពារជំងឺ កូវីត ១៩ នៅតាមមូលដ្ឋាន ទោះបីព្រឹត្តិការណ៍ថ្ងៃទី ២៩វិច្ឆិកា បានបិទបញ្ចប់ក៏ដោយ មិនមែនមានន័យថាជំងឺកូវីត ១៩ អស់ពីប្រទេសកម្ពុជានោះដែរ ។ កូវីត ១៩ នៅតែបញ្ហាសាកល និងសម្រាប់កម្ពុជា ដែលបច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ គិតគូរលើការងារនេះរួមមាន ការត្រៀមទិញវ៉ាកសាំងការពារជំងឺ កូវីត ១៩ ដែលមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក ដើម្បីធានាបាននូវសុវត្ថិភាពដល់ប្រជាពលរដ្ឋ ការបន្តដាក់ចេញនូវគោលនយោបាយផ្តល់សាច់ប្រាក់ជូនដល់អ្នកប៉ះពាល់ដោយសារជំងឺកូវីត១៩ ។

២. បន្តផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជួយសេដ្ឋកិច្ចជាតិដំណាក់កាលកូវីត១៩ តាមមូលដ្ឋានភូមិឃុំ ឲ្យប្រជាពលរដ្ឋបានជ្រួតជ្រាប ទូលំទូលាយបន្ថែមទៀត។

៣. ឯកឧត្តមប្រធានស្នើសុំក្រុមការងរចុះធ្វើវេទិកាសាធារណៈទៅតាមប្រតិទិនការងារដោយមានអ្នកទទួលខុសត្រូវតាមវេទិកានីមួយៗ និងបន្ថែមសកម្មភាពចុះសួរសុខទុក្ខតាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីប្រមូលបញ្ហា សំណូមពររបស់ប្រជាពរលដ្ឋ និងដោះស្រាយជូនពួកគាត់តាមផ្នែក តាមវិស័យ និងយនុ្តការផ្សេងៗ ទៀត ឲ្យបានច្រើនថែមទៀតនៅក្នុងឆ្នាំ ២០២១ ។

អត្ថបទទាក់ទង