រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម​ ជាវ​ តាយ​ ដឹកនាំកិច្ចប្រជុំក្រុមការងារអភិវឌ្ឍដីនិងប្រមូលចំណូលចូលរដ្ឋ

  • 541
  • ដោយ savuth

ព្រឹកថ្ងៃសុក្រ ១១ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២០ នៅសាលប្រជុំទុរេនកំពត មានរៀបចំកិច្ចប្រជុំក្រុមការងារអភិវឌ្ឍដីនិងប្រមូលចំណូលចូលរដ្ឋ ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត លោកប្រធានមន្ទីរដ.ន.ស.ខេត្ត មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត មន្ទីរទេសចរណ៍ខេត្ត មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត លោកអភិបាលអភិបាលរងក្រុង ស្រុក នាយកទីចាត់ការអន្តរវិស័យ នាយកទីចាត់ការហិរញ្ញវត្ថុ ប្រធានអង្គភាពច្រកចេញចូលតែមួយ លោកប្រធានសាខាពន្ធដារខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធសរុបចំនួន ៣២ រូប។

ក្រោយពីស្តាប់សេចក្តីរាយការណ៍របស់លោកប្រធានមន្ទីរ និងអ្នកពាក់ព័ន្ធរួចមក ឯកឧត្តម អភិបាលខេត្ត បានផ្តល់អនុសាសន៍មួយចំនួនជូនអង្គប្រជុំដូចខាងក្រោម៖
-ជូន ឯកឧត្តម ប៉ិល កុសល បង្កើតក្រុមការងារ WhatApp ដើម្បីចែករំលែកលិខិតបទដ្ឋានផ្សេងៗ
-មន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុកត្រូវផ្សព្វផ្សាយឲ្យបានទូលាយជូនពិសេសរដ្ឋបាលឃុំ សង្កាត់ដើម្បីឱ្យមានការចូលរួមអនុវត្តប្រមូលពន្ធតាមច្បាប់កំណត់
-ចំពោះទីតាំងដែលស្នើសុំអភិវឌ្ឍដី ត្រូវបន្តនីតិវិធីដោយឲ្យម្ចាស់អាជីវកម្មបន្តអនុវត្តច្បាប់ ឲ្យបានត្រឹមត្រូវ
-រាល់ការផ្ទេរសិទ្ធិកម្មសិទ្ធិដីធ្លី ទាំងមានប័ណ្ណនិងគ្មានប័ណ្ណ ត្រូវអនុវត្តច្បាប់ជាធរមាន ពិសេសត្រូវឲ្យម្ចាស់អចលនទ្រព្យបង់ពន្ធតាមច្បាប់កំណត់
-ត្រូវលើកទឹកចិត្តដល់គ្រប់វិនិយោគគិន និងដៃគូអភិវឌ្ឍទាំងអស់ ដោយបង្កភាពងាយស្រួលឲ្យពួកគាត់មកអភិវឌ្ឍក្នុងខេត្តយើង។

ចុងបញ្ចប់ឯកឧត្តមអភិបាលខេត្តក៏បានសំណូមពរដល់មន្ទីរអង្គភាពទាំងអស់ធ្វើយ៉ាងណាកៀរគរកចំណូលពន្ធឲ្យបានខ្ពស់គ្រប់ចំនួនតាមផែនការនៅឆ្នាំ២០២១ ខាងមុខ៕

អត្ថបទទាក់ទង