រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

កិច្ចប្រជុំពិភាក្សា លើសេចក្តីព្រាងបាយការណ៍បូកសរុបរយៈពេល១ឆ្នាំនិងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តគោលនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជានៅខេត្តកំពត

  • 627
  • ដោយ savuth


ព្រឹកថ្ងៃពុធ ៩កើតខែ បុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២០ ឯកឧត្តម អុឹង ឆាយ អភិបាលរងខេត្ត តំណាងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានក្រុមលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តគោលនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំកិច្ចប្រជុំ និងពិនិត្យរបាយការណ៍បូកសរុបរយៈពេល១ឆ្នាំនិងលើកទិសដៅអនុវត្តបន្តក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តគោលនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជានៅខេត្តកំពតដោយមានការអញ្ជើញចូលរួមឯកឧត្តម លោកជំទាវអុនប្រធាន លោកលោកស្រីអភិបាលក្រុង ស្រុក មន្ត្រីលេខាធិការដ្ឋានថ្នាក់ខេត្ត ក្រុង ស្រុកសរុបចំនួន ៣០នាក់ តាមយរៈ Video Conference ។

កិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើការពិនិត្យ និងកែសម្រួលរបាយការណ៍បូកសរុបរយៈពេល១ឆ្នាំ ដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន បានអនុវត្តកន្លងមក ដោយផ្តោតសំខាន់ទៅលើការចុះមូលដ្ឋានធ្វើវេទិកាសាធារណៈ របស់ក្រុមការងារតាមមូលដ្ឋានភូមិ ឃុំ សង្កាត់ ក្នុងខេត្តកំពត ដើម្បីប្រមូលបញ្ហា សំណូមពររបស់ប្រជាពលរដ្ឋ និងបានដោះស្រាយជូនពួកគាត់តាមផ្នែក តាមវិស័យនីមួយៗ ។
ឯកឧត្តម អុឹង ឆាយ ប្រធានអង្គប្រជុំ បានណែនាំដល់ក្រុមលេខាធិការដ្ឋានខេត្ត ធ្វើការកែសម្រួលខ្លឹមសាររបាយការណ៍តាមការចូលរួមរបស់យោបល់ពីអង្គប្រជុំ ដើម្បីឲ្យរបាយការណ៍មានខ្លឹមសារគ្រប់ជ្រុងជ្រោយ រំលេចឲ្យឃើញនូវសមិទ្ធិផលដែលក្រុមការងារខេត្ត ក្រុង ស្រុង ឃុំ សង្កាត់ ដែលបានខិតខំអនុវត្តនារយៈពេល១ឆ្នាំកន្លងមក នឹងដាក់របាយការណ៍នេះជូនក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ ២០២០ និងលើកទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាល នាថ្ងៃទី ៤ ខែ មករា ឆ្នាំ ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តនិ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តគោលនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជានៅខេត្តកំពត ៕

អត្ថបទទាក់ទង