រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

រដ្ឋបាលខេត្តកំពត រៀបចំកិច្ចប្រជុំគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

  • 560
  • ដោយ savuth

ព្រឹក ថ្ងៃចន្ទ ៧កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃ២១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ខេត្ត ដែលមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកអភិបាល អភិបាលរងក្រុង ស្រុក ប្រធានមន្ទីរសុខាភិបាល មន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកឧត្តមសេនីយ៍ស្នងការ មេបញ្ជាការ សរុបចំនួន ១៨នាក់

អនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីណែនាំបន្ទាន់របស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីការការពារការចម្លងបន្តពីការផ្ទុះនូវការឆ្លងវីរុសកូវីដ-១៩ នៅខេត្តសាមុតសាខននៃប្រទេសថៃ ក្នុងពេលថ្មីៗនេះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដើម្បីត្រៀមទីតាំងសម្រាប់ធ្វើចត្តាឡីស័កពលករដែលត្រឡប់មកពីប្រទេសថៃ និងមន្ទីរពេទ្យសម្រាប់សម្រាកព្យាបាលករណីមានវិជ្ជមានកូវីដ-១៩ កើតមានឡើង។

ក្រោយពីស្តាប់របាយការណ៍របស់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធរួច ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ណែនាំជូនអង្គប្រជុំថា៖

  • រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់អនុវត្តន៍ដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងការប្រយុទ្ធ និងបង្ការជម្ងឺកូវីដ-១៩
  • គណៈកម្មការកូវីដ-១៩ ទាំងបីរបស់រដ្ឋាភិបាលខេត្តត្រូវបន្តអនុវត្តតាមភារកិច្ចរៀងៗខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់។

ក្រោយពីចប់កិច្ចប្រជុំ ឯកឧត្តម អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ខេត្ត បានប្រគល់ម៉ាសចំនួន ១៧.៣០០ម៉ាស ជូនដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្នុងនោះ មួយក្រុងស្រុកទទួលបាន ១០០០ម៉ាស និងមួយឃុំសង្កាត់ទទួលបាន ១០០ម៉ាស៕

អត្ថបទទាក់ទង