រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ដឹកនាំកិច្ចប្រជុំបន្តដោះស្រាយដីទំនាស់ស្ថិតនៅភូមិបត់ក្បាលដំរី ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត

  • 548
  • ដោយ savuth

ព្រឹក.ថ្ងៃចន្ទ ១៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត ដឹកនាំកិច្ចប្រជុំបន្តដោះស្រាយដីទំនាស់ស្ថិតនៅភូមិបត់ក្បាលដំរី ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ដោយមានការចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត អភិបាលស្រុកទឹកឈូ មន្ទីរជំនាញ មេឃុំ មន្ត្រីរាជការ និងភាគីទំនាស់។

បន្ទាប់ពីស្តាប់របាយការណ៍របស់លោកមេឃុំ លោកអភិបាលស្រុក មន្ទីរជំនាញ និងភាគីពាក់ព័ន្ធទាំងអស់មិនទាន់ឯកភាពគ្នានៅឡើយ ឯកឧត្តម អភិបាលខេត្ត បានស្នើសុំភាគីទំនាស់ទាំងពីរសម្រុះសម្រួលតាមយុទ្ធសាស្ត្រឈ្នះៗ និង ឯកភាព កំណត់កិច្ចប្រជុំម្តងទៀត នៅដើមសប្តាហ៍ក្រោយ តាមការស្នើសុំរបស់ ភាគីលោកស្រី ឈុយ សាង ដើម្បីទុកឱកាសឲ្យភាគីទាំង២ ពិគ្រោះយោបល់ក្នុងគ្រួសារឡើងវិញ។

អត្ថបទទាក់ទង