រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត អញ្ជើញទទួលអំណោយសប្បុរសធម៌ជូនដល់រដ្ឋបាលខេត្តកំពត

  • 939
  • ដោយ savuth

ព្រឹក.ថ្ងៃព្រហស្បតិ៍ ១០រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត រួមជាមួយ អភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត និងទីចាត់ការចំណុះសាលាខេត្ត បានអញ្ជើញទទួលអំណោយសប្បុរសធម៌ ពី លោក ជួន សីហា ប្រធានសមាគមខ្មែរ-វៀតណាម នៅកម្ពុជា សាខាខេត្តកំពត នាំយកអំណោយរបស់អគ្គកុងស៊ុលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តព្រះសីហនុ តាមរយៈសមាគមខ្មែរ-វៀតណាម នៅកម្ពុជា សាខាខេត្តកំពត ដែលបានជួយឧបត្តម្ភ ជែលលាងសំអាតដៃចំនួន ៣០០ដប និងម៉ាស៤០០០ ជូនរដ្ឋបាលខេត្ត សម្រាប់សកម្មភាពមនុស្សធម៌ក្នុងការចូលរួមទប់ស្កាត់ និងការពារជំងីកូវីដ-១៩ ដល់រដ្ឋបាលខេត្ត។

នាឱកាសនោះ ឯកឧត្តម អភិបាលខេត្តសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់អំណោយសប្បុរសធម៌ ដែលបានជួយឧបត្ថម្ភដល់រដ្ឋបាលខេត្តនាពេលនេះ៕

អត្ថបទទាក់ទង