រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

កិច្ចប្រជុំជំរុញលើការរៀបចំប្រព័ន្ធលូ រំដោះទឹកក្នុងក្រុងកំពត

  • 721
  • ដោយ savuth

ដោយយល់ឃើញថា ការស្តារ និងរៀបចំប្រព័ន្ធលូរំដោះទឹកក្នុងក្រុងកំពត មានលក្ខណះយឺតយ៉ាវ ដែលមិនអាចបំរើឲ្យការងាររំដោះទឹកចេញពីក្រុងកំពតទាន់ពេលវេលា និងជៀសវាងមានជំនន់ទឹកភ្លៀងនៅឆ្នាំក្រោយផងនោះ នៅព្រឹក ថ្ងៃពុធ ៩រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត រួមនឹងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត អភិបាលក្រុងកំពត ជួបពិភាក្សាជាមួយ ក្រុមហ៊ុនម៉ៅងការ និង ទីប្រឹក្សាគម្រោងរបស់ ADB ដើម្បីពិភាក្សា និងពន្លឿនការស្តារហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រឡាយក្នុងក្រុងកំពត ឲ្យបានលឿន។

ក្រោយពីបានស្តាប់សេចក្តីរាយការណ៍អំពីសកម្មភាពរបស់ក្រុមហ៊ុនម៉ៅការរួចហើយ ឯកឧត្តម ជាវ តាយ សំណូមពរឲ្យក្រុមហ៊ុនប្រញាប់បញ្ចប់គម្រោងរៀបចំប្រព័ន្ធលូឲ្យបានឆាប់ ដើម្បីបំរើឲ្យការរំដោះទឹក និងសោភ័ណ្ឌភាពក្នុងក្រុងកំពត ជាពិសេស ស្នើឲ្យក្រុមហ៊ុន ត្រូវរាយការណ៍លម្អិតអំពីបញ្ហាប្រឈម ដើម្បីឲ្យរដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរអង្គភាពជំនាញ មានយន្តការដោះស្រាយ និងសហការណ៍ជាមួយក្រុមហ៊ុន ជៀសវាងធ្វើឲ្យគម្រោង អូសបន្លាយពេលវេលាកាន់តែយូរ។

អត្ថបទទាក់ទង